ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្រវឹងស្រា ៣​នាក់ ខឹង​រឿង​អ្នក​បើករថយន្ត​ក្រុង ចុច​ស៊ី​ផ្លេ​ច្រើន​ដង ជិះ​ម៉ូតូ​ដេញ​តាម​គប់​បែក​កញ្ចក់

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​បើករថយន្ត​ក្រុង​ម្នាក់ ​បាន​ចុច​ស៊ី​ផ្លេ​ ​ជា​ច្រើន​ដង​ ស៊ី​ញ៉ូទៅ​កាន់​អ្នកបើកបរ​រថយន្តក្រុង​ ១​គ្រឿង​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នៅ​ខាង​មុខ​ខ្លួន។ ខណៈនោះ​…

រាជធានីភ្នំពេញ ​៖ បុរស​អ្នក​បើករថយន្ត​ក្រុង​ម្នាក់ ​បាន​ចុច​ស៊ី​ផ្លេ​ ​ជា​ច្រើន​ដង​ ស៊ី​ញ៉ូទៅ​កាន់​អ្នកបើកបរ​រថយន្តក្រុង​ ១​គ្រឿង​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នៅ​ខាង​មុខ​ខ្លួន។ ខណៈនោះ​ បាន​ធ្វើ​ឲ្យ​បុរស​ស្រវឹងស្រា​ ៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នោះ​ដែរ ​បាន​ចោទ​ថា ​ស៊ី​ផ្លេ​ ​ឌឺ​ដាក់​ពួក​ខ្លួន ក៏​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ​រួចជិះ​តាម​រករឿង​រហូត​ទាស់​ពាក្យ​សម្ដី​គ្នា។ ខណៈ​ពេល​រថយន្តក្រុង​នោះ ​កំពុង​ឈប់​ត្រង់​ចំណុច​ភ្លើងស្តុប អ្នក​ស្រវឹង​៣​នាក់​នោះ ក៏​បាន​រើស​ដុំ​ថ្ម​គប់ បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ​រថយន្ត​ខាងលើ បន្ទាប់​មក​បុរសទាំង៣នាក់នោះ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​ភ្លើងស្តុប​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សាក្សី​ម្នាក់ ​បាន​និយាយ​ប្រាប់ថា នៅ​មុន​ពេល​កើតហេតុ​ មាន​បុរស​៣​នាក់ ​ស្រវឹងស្រា​ជោកជាំ​ ហើយ​បាន​ជិះ​ម៉ូតូ​ ១​គ្រឿ ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ព​ណ៍​ខ្មៅ ​(មិន​ចាំ​ស៊េរី និង​ស្លាក​លេខ) ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​ក្តាន់​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ រថយន្តក្រុង​ខាងលើ​ បាន​បើក​ទៅ​ដល់​តាម​ក្រោយ​ដែរ បន្ទាប់​មក​ អ្នកបើកបរ​រថយន្ត​ ​បាន​ចុច​ស៊ី​ផ្លេ​ជា​ច្រើន​ដង ​ទៅ​កាន់​រថយន្តក្រុង​ ១​គ្រឿង​ ផ្សេងទៀត ​ដែល​ជា​អ្នក​ស្គាល់គ្នា​ កំពុង​បើកបរ​នៅ​មុខ ។

សាក្សី​ដដែល​ បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​ បុរស​ស្រវឹងស្រា​ទាំង​៣​នាក់ ​បាន​ចោទ​ថា អ្នក​បើ​រថយន្តក្រុង​ចុច​ស៊ី​ផ្លេ​ ​ឌឺ​ដាក់​ពួក​ខ្លួន​ ក៏​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​បាន​តាម​រករឿង​អ្នក​បើករថយន្ត​ក្រុង​ រហូត​ទាស់​ពាក្យ​សម្តី​គ្នា ។ ប៉ុន្តែ​ពេល​នោះ ​មិន​បាន​ឈប់​ឈ្លោះ​គ្នា​នោះ​ទេ គឹ​ទាំង​រថយន្ត ​និង​ម៉ូតូ ​បាន​បើកបរ​បណ្ដើរ​ ជជែក​ឈ្លោះ​គ្នា​បណ្ដើរ រហូត​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​២០០៤ រថយន្តក្រុង ​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​លោត​ព​ណ៍​ខៀវ ។

ប្រភព​ខាងលើ ​បាន​ប្រាប់​ទៀត​ថា ពេល​នោះ ស្រាប់តែ​អ្នក​ស្រវឹង​ទាំង​៣​នាក់ ​បាន​ឈប់​ម៉ូតូ ហើយ​អ្នក​ជិះ​ក្រោយ​គេ ​បាន​ចុះ​រើស​ដុំ​ថ្ម​គុប​កញ្ចក់​មុខ​រថយន្ត បណ្តាល​ឲ្យ​បែក​រង​ការ​ខូចខាត រួច​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រ​ក្រោយ​វិញ​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​ អ្នក​បរ​រថយន្តក្រុង ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ​ស្វែងរក​ឃាត់ខ្លួន​គូទំនាស់​របស់​ខ្លួន​ទាំងនោះ​ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ