ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងផ្ទុះអាវុ.ធដាក់គ្នាៈ មេបញ្ជាការកងទ័ពកម្ពុជា និងថៃនឹងជួបចរចាគ្នានៅល្ងាចនេះ

1 ថ្ងៃ មុន

មេបញ្ជាការ​កងទ័ព​កម្ពុជា និង​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ដើម្បី​ធ្វើ​អោយ​ស្ថានភាព​វិល​មក​រក​ធម្មតា​វិញ បន្ទាប់​ពី​មានការ​ផ្ទុះ​អា​វុ​.​ធ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​បណ្តាល​អោយ​កងទ័ព​កម្ពុជា​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ។ សម្តេច​មហា​បវរ​ធិ​បតី…

មេបញ្ជាការ​កងទ័ព​កម្ពុជា និង​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ដើម្បី​ធ្វើ​អោយ​ស្ថានភាព​វិល​មក​រក​ធម្មតា​វិញ បន្ទាប់​ពី​មានការ​ផ្ទុះ​អា​វុ​.​ធ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​បណ្តាល​អោយ​កងទ័ព​កម្ពុជា​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​នៅ​ល្ងាច​នេះ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្នុង​ការ​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​រវាង​កងទ័ព​ជួរ​មុខ​របស់​យើង​ទាំង​ពីរ ដូចដែល​បាន​ធ្វើ​កន្លង​មក​» ។

សម្តេច​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ចំពោះ​ការ​ចល័ត​កម្លាំង និង​អា​វុ​.​ធ​ទៅ​ព្រំដែន គឺជា​ការ​អនុវត្ត​ផែនការ​បម្រុង​របស់​កងទ័ព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ត្រូវ​ត្រៀម​ជា​ស្រេច​ក្នុង​ករណី​ចាំបាច់​ជាយថាហេតុ ណាមួយ​ដែល​អាច​កើតឡើង ។

កម្ពុជា​មិន​មាន​បំណង​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ទេ ហើយ​យើង​ចង់​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រព្រឹត្ត​ទៅ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ ។

ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​នៅ​ក្នុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន រួម​ទាំង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ ក្នុង​ករណី​មានការ​ព្យាយាម​ឈ្លានពាន​រំ​លោ​.​ភលើ​បូរណភាព​ទឹកដី​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អា​វុ​.​ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ