ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ព័​ត៌​មិន​ពិត​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ នៅ​យប់​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ពីរ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់…

រាជធានីភ្នំពេញ ​៖ ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ នៅ​យប់​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ពីរ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ព័​ត៌​មិន​ពិត​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ​។

ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) និង​សមាគម​អ្នកកាសែត​ថៃ (​ស​.​អ​.​ថ​) បាន​សង្កេត​ឃើញ​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ សង្គម​បាន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ព័​ត៌​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​អំពី​ស្ថាន ភាព​ទូទៅ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ហើយ​ព័ត៌មាន​ទាំ នោះ​បាន​រីក​រាលដាល​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ។

ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ មានការ​ព្រួយបារម្ភ​អំពី​ការ​បន្ត​ផ្សព្វផ្សាយ ដែល​អាច​នឹង​ជំរុញ​ឱ្យ​កើត ភាព​ចម្រុង​ច​ម្រះ​ផ្នែក​ព័ត៌មាន​កាន់តែ​ធំ​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី ស្វែងរក​ដំណោះស្រាយ ថ្នាក់ដឹកនាំ​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ បាន​បើក​កិច្ចប្រជុំ​អន​ឡាញ​ជា បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​ការ​ផ្សាយ ព័ត៌មាន​ពី​ស្ថានការណ៍​ទូទៅ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​សំណូមពរ​មួយ ចំនួន​ដូច​ខាងក្រោម​៖

១. សូម​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​គួរ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ព័​ត៌​មិន​ពិត​ទាក់ទង​នឹង ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ដើម្បី​កេង​យក​ប្រយោជន៍​នោះ​ឡើយ​។

២. ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ ក៏​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ មុន​ពេល​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មេត្តា​ពិចារណា​អំពី​ផលវិបាក​ដែល​អាច​កើត​មាន​ដោយសារ​តែ​ការ​ចែកចាយ ព័ត៌មាន​នោះ​។

ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ សង្ឃឹមថា បញ្ហា​មួយ​ចំនួន​ដែល​កំពុង​កើត​មាននៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ទប់ស្កាត់​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ