ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនមនុស្សចូលដេកពេទ្យកើនឡើងដល់ជាង១,២លាននាក់ក្នុងមួយឆ្នាំ

1 ថ្ងៃ មុន

ចំនួន​ប្រជាជន​ចូល​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ដល់​ទៅ​ជាង​១,២​លាន​នាក់ នៅ​ឆ្នាំ​២០២៤ ដោយ​បាន​កើនឡើង ប្រមាណ​ជាង​១៦​ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន​ប្រមាណ​១​លាន​នាក់​ជាង​បន្តិច ។ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​និយាយ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​ថា…

ចំនួន​ប្រជាជន​ចូល​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ដល់​ទៅ​ជាង​១,២​លាន​នាក់ នៅ​ឆ្នាំ​២០២៤ ដោយ​បាន​កើនឡើង ប្រមាណ​ជាង​១៦​ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន​ប្រមាណ​១​លាន​នាក់​ជាង​បន្តិច ។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​និយាយ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​ថា តួលេខ​នេះ​បាន​ឆ្លុះ​បញ្ចាំង​បញ្ហា​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​ទំនុកចិត្ត​កាន់តែ​ច្រើន​ពី​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ទទួលយក​ការ​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ ។

មន្ត្រី​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹងផង​ដែរ​ថា តាម​រយៈ​របាយការណ៍​របស់​ក្រសួងសុខាភិបាល រយ​:​ពេល​ជា​មធ្យម​នៃ​ការ​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​សាធារណ​: គឺ​មាន​ចំនួន​ប្រមាណ​ជា​៤​ថ្ងៃ ។

ក្រសួងសុខាភិបាល កំពុង​តែ​ពង្រឹង​ជំនឿ​ទំនុកចិត្ត​របស់​មន្ទីរពេទ្យ​រដ្ឋ​ក៏​ដូច​ជា វិស័យ​សុខាភិបាល​ទាំងមូល ខណ​:​ដែល​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​បន្ត​ស្វែង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ