ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដី​សមុទ្រ​ធ្វើ​ផ្ទះ អាជ្ញាធរ​ក្រុង​ចុះ​រុះរើ តែ​ម្ចាស់​​មិន​ស្តាប់​​នៅ​តែ​បន្ត​ធ្វើ

1 ថ្ងៃ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នេះ បាន​ចុះ​មក​រុះរើ​វាយ​និង​កាត់​សសរ​ជា​លួស​សម្រាប់​ដាក់​លូ​ចាក់​បេតុង​ធ្វើ​ជា​សសរ​បន្ត​ទៀត នៅ​ក្នុង​សមុទ្រ ស្ថិត​ក្នុងភូមិ​កែប…

ខេត្ត​កែប ៖ អាជ្ញាធរ​ក្រុងកែប កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នេះ បាន​ចុះ​មក​រុះរើ​វាយ​និង​កាត់​សសរ​ជា​លួស​សម្រាប់​ដាក់​លូ​ចាក់​បេតុង​ធ្វើ​ជា​សសរ​បន្ត​ទៀត នៅ​ក្នុង​សមុទ្រ ស្ថិត​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។

គេ​មិន​ទាន់​បានដឹង​លំអិត​ថា តើ​ម្ចាស់ផ្ទះ​ដែល​បាន​រំលោភ​យក​ដី​សមុទ្រ​សម្អាង​លើ​អ្វី​នោះ​ទេ ធ្វើ​ផ្ទះ​តាំងពី​តូច​រហូត​ដល់​ធំ​ចូល​ទៅ​ក្នុង​សមុទ្រ​ល្មម​បែប​គ្រប់គ្រាន់ ហើយ​លួច​ដាំសសរ​ចំ​៤​ដើម​បន្ត​ទៀត ទើប​អាជ្ញាធរ​លើក​កំលាំង​មក​វាយ​ចោល និង​ដឹក​លូ​បួន​កង់​យក​ទៅ​សាលាក្រុង​រក្សា​ទុក​នៅ​ទីនោះ ។

ទោះជា​បែប​ណា ខាង​ក្រុង​មិន​បាន​និយាយ​អ្វី​ទេ ។ ប៉ុន្តែ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​លើក​ឡើង​ថា គ្រាន់តែ​ខាង​ក្រុង​អោយ​ម្ចាស់​រុះរើ​បី​បួន​ដង​ហើយ តែ​ម្ចាស់​ដូច​ជា​មិន​រាងចាល​អី​សោះ មាន​តែ​ធ្វើ​ថែម​ធំ​ទៅ​ៗ គ្រាន់តែ​រៀប​លូ​រាប់រយ​កង់​ចុះ​ក្នុង​សមុទ្រ សូ​ម្បី​តែ​សាលារៀន​សហគមន៍​ក៏​គេ​ចេះ​ដោះ​ដូរ​ធ្វើ​ជា​រី​សត​ជួល​ដែរ ។

មាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ