ពិតជាមានការផ្ទុះអាវុ.ធមួយប្រាវរវាងខ្មែរ-ថៃមែនកាលពីព្រលឹមថ្ងៃនេះ
- ព្រះវិហារ
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាប្រាប់សារព័ត៌មានកោះសន្តិភាពថា ពិតជាមានការផ្ទុះអាវុ.ធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នេះ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បញ្ជាក់ថា មេបញ្ជាការខ្មែរ-ថៃ ក្នុងតំបន់ផ្ទុះអាវុ.ធ (មុំបី) បានចួបចរចាគ្នាហើយ ។ ចំពោះការផ្ទះអាវុ.ធនេះប្រហែល៥ទៅ៧នាទី ។
ចំពោះព័ត៌មានលម្អិតថា មានការស្លា.ប់ ឬរបួស មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាបញ្ជាក់ថា «មិនទាន់មានព័ត៌មានបញ្ជាក់ពីជួរមុខមកទេ» ។
ព័ត៌មានបន្ថែមកោះសន្តិភានឹងមានផ្សាយជូនបន្ត ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ