រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនាមុននេះថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៣នាក់ ដែលសុទ្ធតែឆ្លងក្នុងសហគមន៍ទាំងអស់ ។ ខណៈមួយរយៈចុងក្រោយនេះ រកឃើញតែក្រោម១០នាក់ប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងទៀតថា ស្ថានភាពនៅថ្ងៃទី២៧ ខែឧសភានេះ បានរកឃើញអ្នកកើតជំងឺកូវីដថ្មីរហូតដល់ចំនួន២៣នាក់ ខណ:ដែលមួយថ្ងៃមុននេះ បានរកឃើញចំនួន៧នាក់ប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរអោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេសចំពោះអ្នកមានសុខភាពទន់ខ្សោយនិងមនុស្សចាស់ជរា ។

ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់គួរតែបង្កើនការប្រុងប្រយ័ត្នដើម្បីកុំអោយឆ្លងជំងឺកូវីដ ១៩ ថ្មី ដែលក្រសួងសឲយល់ថាវាឆ្លងរហ័សជាងមុន។ ទន្ទឹមនោះ អ្នកដែលមានសុខភាពទន់ខ្សោយក៏គួរតែទៅចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ៕
ចែករំលែកព័តមាននេះ