ខេត្តកណ្តាល ៖ ពិតជាក្រុមមមៀចមិនខ្លាចភ្លើងពិតមែន ថាប្រុសទៅបែបនឹង ចុះនេះមានទាំងស្រីមកទាំងហ្វូង ប្រុសអ្នកចូលកាប់ និងវាយកម្ទេចម៉ូតូ ស្រីវិញអង្គុយចាំថតបង្ហោះ គេចខ្លួនបានតែ៣ថ្ងៃប៉ុណ្ណោះ ត្រូវសមត្ថកិច្ចក្របួចបានចំនួន០៣នាក់ យកមកធ្វើការសាកសួរ ខណៈបក្សពួកនិងមេខ្លោងផ្សេងទៀតកំពុងរត់គេចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៥៨នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ចំណុចតូបលក់ដូរ២៤ម៉ោង ក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា៖ ជនរងគ្រោះក្នុងករណីនេះ មាន០៧ នាក់៖ ១-ឈ្នោះ វ៉ាន់ ថាវ ភេទស្រី អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។(ម្ចាស់តូបលក់ដូរ ២៤ ម៉ោង) ។ ២-ឈ្មោះ នឿន វិច្ឆិកា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៣-ឈ្មោះ សុភ័ក្ក្រ យ៉ាប៉ាតាវី ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ ឆាយ ម៉េងហួរ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ៥-ឈ្មោះ រិន ស្រីគីម ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

៦-ឈ្មោះ វុទ្ធ វីន ភេទប្រុស អាយុ ១៧ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ៧-ឈ្មោះ លួត រ៉ាយុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកឯក្រុមជនសង្ស័យមានគ្នាប្រហែល២០នាក់ ៖ ១- ឈ្មោះ លន វីរៈបុត្រ ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរ មិនពិត មានទីលំនៅ ភូមិ ស្វាយកណ្ដាលឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២-ឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរ បម្រើការក្នុង ktv មានទីលំនៅភូមិ ភូមិ ព្រែកតាហង់ សង្កាត់ កំពង់កុង ក្រុងសំពៅពូន ខេត្តកណ្ដាល។(ឃាត់ខ្លួន) ។ ៣.ឈ្មោះស៊ វុត្ថា ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិជំនីច ឃុំ កំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។(ឃាត់ខ្លួន)
៤- ឈ្មោះ មុត មី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាមេម សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)មេក្លោង ។ ៥-ឈ្មោះ វាស្នា សំណាង ហៅ ឆេន ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ កោះចាស់ សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)
៦-ឈ្មោះ លីដា ផារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ពោធិរាម្មា សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន) ។ ៧-ឈ្មោះ វី សុងហ៊ី ហៅ វ៉េវ ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ កោះចាស់ សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។ (គេចខ្លួន)

៨-ឈ្មោះ ខេង ហ៊ុនឆេង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។មានទីលំនៅភូមិ ប្រធាតុ(ក)សង្កាត់ ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល (គេចខ្លួន) ។៩-ឈ្មោះ លុយ សុខជា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិរាម្មា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។(គេចខ្លួន)
១០.ឈ្មោះវឿន មករា ហៅមះ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិតាហង្ស ឃីកំពង់កុង ស្រុកកធំ ខេត្តកណ្តាល (គេចខ្លួន) ។ ១១.ឈ្មោះ វ៉ុន វីត ភេទ ប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិព្រែកលោក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។(គេចខ្លួន)

១២.ឈ្មោះ រ៉ា អាយុប្រហែល ១៧ឆ្នាំជនជាតិខ្មែរ.មុខរបរ.មិនពិតមានទីលំនៅក្រុងសំពៅពូន (គេចខ្លួន)និងបក្សពួកមួយចំនួនទៀត មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ក្នុងនោះសម្ភារៈខូចខាតបាត់បង់រួមមាន៖ ម៉ូតូចំនួួន០២គ្រឿង ៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ 2017 ផ្លាកលេខ កណ្ដាល1U-2462 ។ ២-ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៍ខ្មៅ ផលិតឆ្នាំ2021ផ្លាកលេខ កណ្ដាល 1AF-0187 (ខូចខាតទាំងស្រុង)។ ៣-បាត់សាំងចំនួន ០៥ ដប។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង៥៥នាទីជនរងគ្រោះឈ្មោះ វ៉ាន់ ថា កំពុងតែអង្គុយលក់ដូរនៅតូបហើយក៏មានឈ្មោះនឿន វិច្ឆិកា, ឈ្មោះសុភ័ក្ត្រ យ៉ាប៉ាតា វី, ឈ្មោះ ឆាយ ម៉េងហួរ , ឈ្មោះ រិន ស្រីគីម, ឈ្មោះ វុទ្ធ វីន និង ឈ្មោះ លួត រ៉ាយុទ្ធ បានជិះម៉ូតូចំនួន០២គ្រឿង ដើម្បីមកទិញភេសជ្ជៈ និង មីហូប ខណៈពេលនោះ ក៏មានក្រុមជនសង្ស័យមួយក្រុមបានជិះម៉ូតូចំនួន០៨គ្រឿង ប្រដាប់ដោយមានដាកាំបិត ដុំថ្ម ញញួរ រួចធ្វើសកម្មភាពគប់កាប់វាយកម្ទេចទៅលើម៉ូតូ និងជនរងគ្រោះ បណ្ដាលឲ្យខូចខាតអស់ចំនួន០២គ្រឿង ហើយបានកាប់យកផ្លាកលេខម៉ូតូទៅបាត់ រួចហើយក្រុមជនសង្ស័យក៏នាំគ្នាបជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ ។

សមត្ថកិច្ចឱ្យដឹងទៀតថា លុះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង១០ នាទីរសៀល កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកកោះធំ និងក្រុងសំពៅពូន បានចុះស្រាវជ្រាវបានឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ យកមកធ្វើការសាកសួរ ។ ចំណែកឯបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងតាមចាប់ឃាត់ខ្លួន។
បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សារ៉ាត់ ស្រីនីត បានសារភាពថាបក្សពួករបស់ខ្លួន ពិតជាបានធ្វើសកម្មភាពកាប់គប់វាយទៅលើម៉ូតូរបស់ជនរងគ្រោះ និង យកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរ២៤ម៉ោងពិតប្រាកដមែន ។ ចំណែកខ្លួនបានយកទូរស័ព្ទថតវីដេអូដែលបក្សពួករបស់ខ្លួនធ្វើសកម្មភាពចែកចាយឱ្យមិត្តភក្តិរបស់ខ្លួនមើល ។

ចំណែកឯជនសង្ស័យឈ្មោះ លន វីរៈបុត្រ បានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឌុបមិត្តភក្តិរបស់ខ្លួនធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ និងបានយកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរ២៤ម៉ោងពិតប្រាកដមែន តែខ្លួនមិនបានចុះពីលើម៉ូតូធ្វើសកម្មភាពទេ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់បន្តទៀត ៕
ចែករំលែកព័តមាននេះ