ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​ថៃ ​ប្រចាំ​កម្ពុជា ​ថ្វាយ​អង្ករ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​កម្ពុជា​ បាន​ថ្វាយ​អង្ករ​ ដល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ​ដើម្បី​ចូលរួម​ដង្ហែរ​តាម​ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់​ទ្រង់ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ជួប​ការ​លំបាក…

រាជធានី​ភ្នំពេញ ​៖ ​ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​កម្ពុជា​ បាន​ថ្វាយ​អង្ករ​ ដល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ​ដើម្បី​ចូលរួម​ដង្ហែរ​តាម​ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់​ទ្រង់ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ជួប​ការ​លំបាក ​។

ឯកអគ្គរាជទូត​ថៃ​ ចូល​ក្រាបថ្វាយបង្គុំ​គាល់​ ដើម្បី​ថ្វាយ​អង្ករ នៅ​ក្នុងឱកាស​ចម្រើន​ព្រះ​ជន្ម ​ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ក្នុង​ឱកាស ​នៃ​ខួប​គម្រប់ ៧៥ឆ្នាំ នៃ​ការ​បង្កើត​ទំំ​នាក់​ទំនង​ការទូត​រវាង​កម្ពុជា-ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។

ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ​ប្រោស​ព្រះ​រាជទាន​ឲ្យឯកឧត្តម ទុ​ល្យ ត្រៃ​សូ​រ៉ាត់ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ អមដំណើរ​ដោយ​សហការី​នៃ​ស្ថានទូត ចូល​ក្រាបថ្វាយបង្គុំ​គាល់ និង​ថ្វាយ​នូវ​អង្ករ ​ដែល​ជា​ពូជស្រូវ​ក្នុងស្រុក​របស់​កម្ពុជា​ផ្ទាល់ ​ចំនួន ៣ពាន់​គីឡូក្រាម (៣ តោន​) ដើម្បី​ចូលរួម​ដង្ហែរ​តាម​ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់​ទ្រង់ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ជួប​ការ​លំបាក នៅ​ក្នុង​វរោកាស ​នៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម ៧២ ឈាន​ចូល ៧៣ ព្រះ​វស្សា នៃ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់​បំផុត កាលពី​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ និង​ក្នុង​ឱកាស​ នៃ​ការ​អបអរសាទរ​ខួប​គម្រប់ ៧៥ ឆ្នាំ ​នៃ​ការ​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា ថៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ