ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៥​ខែ ឆ្នាំនេះ ​ក្រសួង​រកឃើញ ព័ត៌មាន​ក្លែងក្លាយ សរុប​ ១,៣៩៩ករណី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ចំនួន​ព័ត៌មាន​ក្លែងក្លាយ ក្នុង​រយៈពេល ៥​ខែ…

រាជធានី​ភ្នំពេញ​ ៖ លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ចំនួន​ព័ត៌មាន​ក្លែងក្លាយ ក្នុង​រយៈពេល ៥​ខែ ឆ្នាំ​២០២៥នេះ គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ នៃ​ក្រសួង​ព័ត៌មាន បាន​កត់​ត្រាទុក ព័ត៌មានក្លែងក្លាយ ចំនួន ១,៣៩៩ករណី ​។

លោក ទេព អ​ស្នា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៥​ថា ការ​កើនឡើង​ នៃ​ព័ត៌មាន​ក្លែងក្លាយ​ ស្រប​ពេល​ ដែល​ការ​ប្រើប្រាស់​តាម​បណ្ដាញ​សង្គមហ្វេ​ស​ប៊ុ​ក ទី​កតុក តេ​ឡេ​ក្រាម អ៊ី​ន​ស្តា​ក្រាម ជា​ពិសេស​ ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​បញ្ញា​សិប្បនិម្មិត មាន​សន្ទុះ​កើនឡើង​កាន់តែ​ខ្លាំង​ឡើង ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​លើ​សកលលោក ​។

លោក​បាន​លើក​ឡើង​ថា ដូច្នេះ ដើម្បី​ទប់ស្កាត់​ព​ត៌​មាន​ក្លែងក្លាយ ​កុំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដល់​សង្គម ជា​ពិសេស​ដល់​យុវវ័យ ដែល​កម្ពុជា​​មាន​យុវវ័យ​ចំនួន​ប្រមាណ ៦៦​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប យុទ្ធនាការ​និយាយ​ថា​ ទេ! ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​សិស្សានុសិស្ស​តាម​សាលារៀន តាម​សហគមន៍ និង​នៅ​តាម​ភូមិ ឃុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​រាជធានី-ខេត្ត ​។

​អ្នកនាំពាក្យ​រូប​នេះ ​បាន​បន្ដ​ថា យុទ្ធនាការ​ជំរុញ​ឱ្យ​មានការ​ចូលរួម​ខ្លាំងក្លា​ពី​សាធារណជន តា​មរយៈ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត មាន​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់ មាន​ភាព​ត្រឹមត្រូវ​អាច​ទុកចិត្ត​បាន ជា​ពិសេស​តាម​រយៈ​ការ​លើកទឹកចិត្ត​ឱ្យ​ម្នាក់​ៗ ​ចូលរួម​ទប់ស្កាត់ និង​ឈាន​ទៅ​បញ្ចប់​ចរាចរណ៍​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​សង្គម ​។

លោក ទេព អ​ស្នា​រិ​ទ្ធ បាន​ចាត់​ទុក​ការ​ចូលរួម​ពី​សំណាក់​អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ត្រូវ​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​កម្ពុជា​គ្មាន​ព័ត៌មាន​ក្លែងក្លាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ