ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអាចទទួលបានពីការបរិភោគដំឡូង។ តើមានអ្វីខ្លះទៅ?
-ក្រោយពេលដែលអ្នកញ៉ាំដំឡូងរួច នឹងជួយការពារប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យដំណើរការបានល្អណាស់ ព្រោះក្នុងនោះមានផ្ទុកសារធាតុសរសៃច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកមិនពិបាកក្នុងការបត់ជើងធំឡើយ។ ជាពិសេស ក៏ការពារអ្នកពីជំងឺមហារីកពោះវៀនផងដែរ។
-នៅក្នុងដំឡូងមានផ្ទុកសារធាតុដែលអាចជួយបណ្តេញជាតិពុលពីក្នុងរាងកាយរបស់អ្នក។ ជាពិសេស ក៏មានផ្ទុកវីតាមីនគ្រប់បែបយ៉ាងដែលអាចជួយការពាររាងកាយរបស់អ្នកមិនឲ្យកើតមហារីកនោះទេ។
-ចំពោះអ្នកដែលចង់ស្រកទម្ងន់ ក៏អាចបរិភោគដំឡូងផងដែរ ព្រោះវាអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក។ ជាពិសេស វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានយ៉ាងល្អ ដោយធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ។
-ដំឡូងនេះក៏អាចជួយជម្រះសារធាតុមិនល្អក្នុងសរសៃឈាមរបស់អ្នកផងដែរ ដោយធ្វើឲ្យសរសៃឈាមមិនស្ទះ នោះសម្ពាធឈាមរបស់អ្នកក៏មិនងាយឡើងដូចគ្នាដែរ។
-ប្រសិនជាអ្នកមិនចង់ឆាប់ចាស់ គួរតែបរិភោគដំឡូងនេះ ព្រោះវាអាចជួយការពារស្បែកអ្នកឲ្យក្មេងជាងវ័យបាន។ ជាពិសេស វាក៏អាចជួយការពារថ្លើម ក្រពះ និងពោះវៀនអ្នកមិនឲ្យជួបបញ្ហាអ្វីឡើយ៕
ចែករំលែកព័តមាននេះ