រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានក្មេងស្ទាវ១ក្រុម ព្រួ.តវា.យ បណ្តាលឲ្យរបួស ហើយក្រុមជនបង្កបានលើកម៉ូតូយកទៅបាត់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសួនវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះ កំពុងឈប់ម៉ូតូនៅក្បែរសួនវត្តបុទមវតី បន្ទាប់មកគេឃើញយុវជន១ក្រុម ជិះម៉ូតូមកឈប់ក្បែរជនរងគ្រោះ ដោយមានខ្លះដោះអាវ ខ្លះជិះម៉ូតូធំ មកសំឡុតជនរងគ្រោះ ។

អ្នកឃើញហេតុការណ៍បានបន្តទៀតថា គេបានឃើញជនរងគ្រោះលត់ជង្គ.ង់សំពះក្រុមជនបង្ក ប៉ុន្តែក្រុមជនបង្កបានប្រើហិ.ង្សាទៅលើជនរងគ្រោះ ព្រមទាំងលើកយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេ.ចខ្លួនបាត់ ដោយនៅក្នុងឃ្លុបម៉ូតូមានទូរស័ព្ទ IPHONE 13 ១គ្រឿងថែមទៀតផង ។

ម្ដាយរបស់ជនរងគ្រោះបានបន្ថែមថា ម៉ូតូរបស់ខ្លួនជាម៉ូតូបង់រំលោះដែលមានម៉ាក Scoopy សេរី ២០២៣ ពណ៌ស មិនចាំស្លាកលេខ ។
ក្រោយកើតហេតុ យុវជនរងគ្រោះបានទៅខ្ចីទូរស័ព្ទមិត្តភក្តិ ដើម្បីទាក់ទងទៅម្តាយរបស់ខ្លួន ដែលធ្វើការនៅក្បែរនោះ ដើម្បីនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនបង្កមកអនុវត្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ