ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​រក្សា​ឆន្ទៈ​ខ្ពស់​មិន​ឱ្យ​កម្ពុជា​រអិ.ល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថា ក្រសួងមហាផ្ទៃ នៅ​តែ​បន្ត​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធានា​មិន​ឱ្យ​ប្រទេស​កម្ពុជា រអិល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី​ទៀត និង​ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​ប្រឹងប្រែង ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់​។ ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថា ក្រសួងមហាផ្ទៃ នៅ​តែ​បន្ត​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធានា​មិន​ឱ្យ​ប្រទេស​កម្ពុជា រអិល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី​ទៀត និង​ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​ប្រឹងប្រែង ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់​។

ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្រសួងមហាផ្ទៃ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សមត្ថកិច្ច​ប្រឆាំង​ការ​សម្អាត​ប្រាក់ រួម​ទាំង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នូវ​អំពើ​ជួញដូរ​មនុស្ស បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ ជា​ជាង​មាន​ក្តី​ទោមនស្ស​ចំពោះ​ការ​វាយតម្លៃ​ពី​ក្រុម​អ្នក​ស្រាវជ្រាវ ឬ​ការ​របាយការណ៍​ចេញពី​ស្ថាប័ន​ណាមួយ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ក្រសួងមហាផ្ទៃ​។

ជុំវិញ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​នៅ​កម្ពុជា ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំឭក​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​ពេល​នោះ មាន​សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ បច្ចុប្បន្ន​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា​សេនាធិការ បាន បង្កើត​នូវ​យន្តការ ទាំង​យន្តការ​ច្បាប់ និង​យន្តការ​អនុវត្ត​ការងារ​ជា​ច្រើន​រហូត​ឈាន​ដល់​ការ​រំដោះប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ ប្រឆាំង​ការ​សម្អាត​ប្រាក់​ដែល​ដាក់​ដោយ​អង្គការ​ហ្វា​ត (FATF)​។

បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​អះអាង​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ក្នុង​នោះ​ក៏​មាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ លើ​ការងារ​មួយ​ចំណែក នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់ នៅ​តែ​បន្ត​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធានា​មិន​ឱ្យ​ប្រទេស​កម្ពុជា រអិល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី​ទៀត និង​ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​ប្រឹងប្រែង ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ រួម​ទាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​ឡាយ និង​ជួញដូរ​មនុស្ស ដែល​ជា​បទល្មើស​មានការ​ប្រឈម​ជាស​កល​។

ជាក់ស្ដែង សិក្ខាសាលា​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នា​ថ្ងៃនេះ ត្រូវ​បាន​ប្រមុខ ក្រសួងមហាផ្ទៃ​កម្ពុជា ចាត់ទុកជា​សក្ខីភាព​ថ្មី​មួយទៀត​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​របស់​ក្រសួងមហាផ្ទៃ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ទ្រឹស្ដី និង​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត ទាំង​ពី​ជុំវិញ​ពិភពលោក រួម​ទាំង​បទ​ពិសោធន៍​ដែល​កម្ពុជា​បាន​ធ្វើ ដើម្បី​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មានការ​យល់​ដឹង និង​បន្ត​រួម​គ្នា​ធ្វើការ​នានា​បាន​ល្អ​ប្រសើរ​ថែម​ទៀត លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ