នៅថ្ងៃទី២៧ ខែឧសភា បានឱ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួន៧នាក់ ខណ:ដែលមួយថ្ងៃមុននេះ បានរកឃើញចំនួន២នាក់ ។ រីឯថ្ងៃទី២៥ ឧសភា ក្រសួងក៏បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួន៥នាក់ផងដែរ ។

ចំណែកនៅមួយសប្តាហ៍មុននេះ ចាប់ពីថ្ងៃទី១៨ ខែឧសភា មក ក្រសួងបានរកឃើញអ្នកកើតជំងឺ
កូវីដ១៩ ចំនួន៣៧នាក់ ។ ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេសចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ។
ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់ គួរតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩ថ្មី ដែលក្រសួងឱ្យយល់ថា វាឆ្លងរហ័សជាងមុន ។ ទន្ទឹមនោះ អ្នកដែលមានសុខភាពទន់ខ្សោយក៏គួរតែទៅចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ។
តាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលបានអោយដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួនជាង១៣៩.០០០នាក់ អ្នកស្លាប់ចំនួនជាង៣០០០នាក់ ចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាលដាលនៅកម្ពុជាតាំងពីដំបូងមក ៕
ចែករំលែកព័តមាននេះ