បងប្អូនសូមប្រយ័ត្នផង ពីព្រោះកូវីដ១៩រកឃើញរាល់ថ្ងៃក្នុងយ:ពេល១០ថ្ងៃមកនេះ។ កោះសន្តិភាពបានធ្វើការបូកសរុបឃើញជាង៥០នាក់ហើយ ។
នៅថ្ងៃទី២៧ ខែឧសភា បានអោយដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួន៧នាក់ ខណ:ដែលមួយថ្ងៃមុននេះ បានរកឃើញចំនួន២នាក់ ។ រីឯថ្ងៃទី២៥ ក្រសួងក៏បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួន៥នាក់ផងដែរ ។
ចំណែកនៅមួយសប្តាហ៍មុននេះ ចាប់ពីថ្ងៃទី១៨ ខែឧសភា មក ក្រសួងបានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៣៧នាក់ ។ ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេស ចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ។
ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់គួរតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩ ថ្មី ដែលក្រសួងឱ្យយល់ថា វាឆ្លងរហ័សជាងមុន ។ ទន្ទឹមនោះ អ្នកដែលមានសុខភាពទន់ខ្សោយ ក៏គួរតែទៅចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ។
តាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលបានអោយដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង១៣៩០០០នាក់ អ្នកស្លាប់ចំនួនជាង៣០០០នាក់ ចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាលដាលនៅកម្ពុជាតាំងពីដំបូងមក ៕
ចែករំលែកព័តមាននេះ