ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កំពុង​បើកឡាន ស្រាប់តែចុ.កពោះ​ក្អួត​ឈា.ម ​ស្រែកឱ្យ​គេ​ជួយ ​ផ្អើល​ហ្គា​រ៉ា​ស​សាំង​​មួយកន្លែង

7 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មាន​បុរស​វ័យ​ជាង​៤០​ឆ្នាំ​មុ​នាក់​ខណៈ​កំពុង​បើកបរ​រថយន្ត​ស្រាប់តែ​ចុកពោះ​យ៉ាង​ខ្លាំង​ក៏​បើករថយន្ត​ចូល​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​២៤​ម៉ោង​មួយ​កន្លែង ហើយ​បាន​បើកទ្វា​រថយន្ត​ចុះ​រួច​ស្រែកហៅ​ឲ្យ​ម្ចាស់​ស្ថា​នី​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ប្រជាពលរដ្ឋ​បាន​លើក​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​រួច​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​រយៈពេល​ជិត​១​ម៉ោង​ដោយ​ជន​រង​គ្រោះ​ធ្លាយ​ក្រពះ បែក​ឈាម​ក្នុង​ក្រពះ​ធ្ងន់​ធ្ងរ​មិន​អាច​ជួយ​​សង្គ្រោះ​​បាន​។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ឧសភា​២០២៥​នៅ​ចំណុច​ស្ថា​នី​ប្រេង​ឥន្ទ​នៈ​២៤​ម៉ោង​ស្ថិត​នៅ​ភូមិ​តា​បិ​ប​សង្កាត់​បា​វិត​ក្រុង​បា​វិត​។​បើ​តាម​ម្ចាស់​ស្ថា​នី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ត​១​គ្រឿង​ម៉ា​ក TOYOTA…

ខេត្តស្វាយរៀង​ ៖​ មាន​បុរស​វ័យ​ជាង​៤០​ឆ្នាំ​មុ​នាក់​ខណៈ​កំពុង​បើកបរ​រថយន្ត​ស្រាប់តែ​ចុកពោះ​យ៉ាង​ខ្លាំង​ក៏​បើករថយន្ត​ចូល​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​២៤​ម៉ោង​មួយ​កន្លែង ហើយ​បាន​បើកទ្វា​រថយន្ត​ចុះ​រួច​ស្រែកហៅ​ឲ្យ​ម្ចាស់​ស្ថា​នី​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ប្រជាពលរដ្ឋ​បាន​លើក​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​រួច​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​រយៈពេល​ជិត​១​ម៉ោង​ដោយ​ជន​រង​គ្រោះ​ធ្លាយ​ក្រពះ បែក​ឈាម​ក្នុង​ក្រពះ​ធ្ងន់​ធ្ងរ​មិន​អាច​ជួយ​​សង្គ្រោះ​​បាន​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ឧសភា​២០២៥​នៅ​ចំណុច​ស្ថា​នី​ប្រេង​ឥន្ទ​នៈ​២៤​ម៉ោង​ស្ថិត​នៅ​ភូមិ​តា​បិ​ប​សង្កាត់​បា​វិត​ក្រុង​បា​វិត​។​បើ​តាម​ម្ចាស់​ស្ថា​នី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើករថយន្ត​១​គ្រឿង​ម៉ា​ក TOYOTA ព្រូស ​ពណ៌ស បើក​ចូល​មក​ក្នុង​ហ្គា​រាស​សាំង​របស់​គាត់​រួច​ឈប់​រថយន្ត​បើកទ្វា​ចុះ​មក​ហើយ​ស្រែ​កថា​ជួយ​ផង​ៗ​ជួយ​ខ្ញុំ​ផង​។​

ខណៈនោះ​ជន​រង​គោះ​បាន​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​រោង​បុគ្គលិក​ស្នាក់​នៅ​ស្រាប់តែ​ក្អួត​ធ្លាក់ឈាម តាម​មាត់​ក្រហមច្រាល​។​ប្រភព​បន្ត​ថា បន្ទាប់​មក​បុគ្គលិក​ក៏​លើក​ជន​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​របស់​គាត់​(​លើ​រថយន្ត​ជន​រង​គ្រោះ​)​រួច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ដើម្បី​សង្គ្រោះ​។​

ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ក្រោ​ពី​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​បាន​ជិត​១​ម៉ោង​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​ក្រុម​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ បែកធ្លាយ​ក្រពះ​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​បាន​។ ន្ទា​ប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ