ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ MERCEDES បុ.ក​រះ​កន្លែង​លក់ដូរ​មុខ​រោងចក្រ​ របួ.សធ្ងន់​និង​ស្រាល​​ជិត១០នាក់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ រថយន្ត​MERCEDES ១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ និង​កន្លែង​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​មួយ​កន្លែង បណ្តាល​ឲ្យ​មាន​មនុស្ស​បុរស និង​ស្រី​ចំនួន​៨​នាក់​រង​របួសធ្ងន់​និង​ស្រាល ។ មិនតែប៉ុណ្ណោះ…

រាជធានីភ្នំពេញ​ ៖ រថយន្ត​MERCEDES ១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​អ្នកដំណើរ​តាម​ផ្លូវ និង​កន្លែង​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​មួយ​កន្លែង បណ្តាល​ឲ្យ​មាន​មនុស្ស​បុរស និង​ស្រី​ចំនួន​៨​នាក់​រង​របួសធ្ងន់​និង​ស្រាល ។ មិនតែប៉ុណ្ណោះ បណ្ដាល​សម្ភារៈ​លក់ដូរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​បាន​រង​ការ​ខូចខាត ចំណែក​រថយន្ត​នោះ​ក៏​បាន​រង​ការ​ខូចខាត​មុខ​ផង​ដែរ ហើយ​យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​នោះ​បាន​ប្រាប់​នគរបាល​ថា ខ្លួន​ភាំង​ស្មារតី​ក្នុង​ពេល​កំពុង​បើកបរ ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ខាងលើ​នោះ​ម៉ាក Mercedes C300 4Matic ពណ៌​ស ពាក់​ផ្លា​ក​លេខ កម្ពុជា R.PANHAA បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​រតនៈ បញ្ញា អាយុ​ជាង​២០​ឆ្នាំ ។ ស្នាក់​នៅ​ម្ដុំ​សន្ធរ​ម៉ុ​ក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយឡែក​អ្នក​រង​របួស​គឺជា​អ្នកដំណើរ និង​អ្នក​លក់ដូរ​នៅ​ចំណុច​កើតហេតុ​ខាងលើ​នោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ខាងលើ​បាន​បើករថយន្ត​ម៉ាក mercedes ១​គ្រឿង​នោះ​តាម​ផ្លូវ​បេតុង​ព្រៃ ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​មាន​មនុស្ស​ច្រើន​មាន​ទាំង​អ្នកដំណើរ កម្មករ និង​អ្នក​លក់ដូរ រថយន្ត​នេះ​ពុំ​បាន​បន្ថយល្បឿន​នោះ​ឡើយ​ហើយ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​អ្នកដំណើរ​ចំនួន​៣​គ្រឿង បណ្ដាល​ឲ្យ​ដួល​រង​របួស ។ បន្ទាប់​មក​នៅ​មិន​ព្រម​ឈប់​ឡើយ ក៏​បាន​បន្ត​ទៅ​បុក​អ្នក​លក់ដូរ​តាម​រទេះ​រួម​មាន​អ្នកលក់​ភេសជ្ជៈ លក់​គុយទាវ មីឆា បាយ​ឆា នំ​បុ័ង​សាច់ និង​នំ​បញ្ចុក ដែល​កំពុង​នាំ​គ្នា​លក់ដូរ​នៅ​មុខ​រោងចក្រ​នោះ ជា​បន្តបន្ទាប់ ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​អស់​នួ​ចំន​៦​គ្រឿង​ទៀត ទើប​រថយន្ត​ឈប់​ស្ងៀម និង​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ​សរុប​ចំនួន​៨​នាក់ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដង្កោ ដើម្បី​ធ្វើការ​សាកសួរ ។ បន្ទាប់​មក​នគរបាល​បាន​ធ្វើការ​វាស់វែង​រួច​នាំ​យក​រថយន្ត​ខាងលើ រួម​ជាមួយ​ម៉ូតូ​ព្រមទាំង​រទេះ​លក់ដូរ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ នៅ​ពេល​ក្រោយ ។

យុវជន​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​នោះ​បាន​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ចេញពី​សន្ធរ​ម៉ុ​ក ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុង​បំណង​ទៅ​លេង​ផ្ទះ​បងប្អូន ។ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​ផ្ទះ​បងប្អូន​នៅឯណា​ទេ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ ស្រាប់តែ​ភាំង​ស្មារតី ហើយ​ក៏​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ