ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ចិន ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត

1 ថ្ងៃ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ប្រទេស​ម៉ា​ឡេ​ស៊ី​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លើក​ទី៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​សម្តែង​ នូវ​ក្តី​សោមនស្ស​រីករាយ​ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយសម្តេច​បវរ​ធិ​បតី​ជា​ថ្មី​ម្តងទៀត ​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ​បាន​គូសបញ្ជាក់​ថា ជំនួប​ជា​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ប្រទេស​ទាំង​ពីរ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ និង​ការ​រីក​ចម្រើន ​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង និង​ជា​មិត្ត​ដែកថែប​កម្ពុជា​-​ចិន ​។

ជា​ការ​ឆ្លើយ​តប សម្តេច​បវរ​ធិ​បតី​ក៏​បាន​សម្តែង ​នូវ​ក្តី​រីករាយ ចំពោះ​ជំនួប​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​។ សម្តេច​បវរ​ធិ​បតី ​បាន​ឯកភាព​អំពី​សារៈសំខាន់​ នៃ​ជំនួប​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​បាន​សម្តែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ដែល​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ចំណងមិត្តភាព​កម្ពុជា​-​ចិន ត្រូវ​បាន​ពង្រឹង និង​ពង្រីក​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ​។

ជាមួយនឹង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​ពេញចិត្ត​ នៃ​ការ​ដំឡើង​កម្រិត​ដល់ «​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​» ថ្នាក់ដឹកនាំ​ទាំង​ពីរ​ បាន​ឯកភាព​បន្ត​លើកកម្ពស់​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីក​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត តាម​រយៈ​ការ​ប្រែក្លាយ​ផែនការ​នានា​ឱ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្តែង​។ ជា​ពិសេស ភាគី​ទាំង​ពីរ​ បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​រួម​មាន ​៖ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ ការពារ​ជាតិ និង​សន្តិសុខ​ អប់រំ​, បច្ចេកវិទ្យា​ ឧស្សាហកម្ម និង​កសិកម្ម​តាម​រយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ «​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​» និង «​ច្រករបៀង​មច្ឆា​និង​អង្ករ​»​។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ការ​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពង្រីក​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ