ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ជនសង្ស័យ​០២​នាក់ ដែល​វាយ​បុរស​អ្នក​រត់​ម៉ូតូ​កង់​៣ម្នាក់ធ្លាក់​ទឹកទន្លេ ក្បែរ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ប្រើ​ពេល​ជាង​១២​ថ្ងៃ ទើប​ឃាត់​បាន​ជនសង្ស័យ​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ម្នាក់ ជា​អ្នក​រត់​កង់​បី បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទឹកទន្លេ ក្បែរ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​ប្រើ​ពេល​ជាង​១២​ថ្ងៃ ទើប​ឃាត់​បាន​ជនសង្ស័យ​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ម្នាក់ ជា​អ្នក​រត់​កង់​បី បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទឹកទន្លេ ក្បែរ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ ដោយ​កម្លាំង​នគរបាល​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​រហូត​ឈាន​រក​ឃើញ​ជនសង្ស័យ​ទាំង​០២ ឃាត់ខ្លួន​នាំ​យក​មក​សួរនាំ នៅ​ប៉ុស្តិ៍​ចតុមុខ ។

ប្រភព​ពី​នគរបាល​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា កម្លាំង​បាន​បើក​ការ​ស្រាវជ្រាវ​រយៈពេល​ជាង​១២​ថ្ងៃ​មក​ហើយ ទើប​កំណត់​នៅ​អត្តសញ្ញាណ​ជន​បង្ក​បាន​ច្បាស់ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​រសៀល កម្លាំង​ផ្នែក​ជំនាញ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​នាក់ នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ដើម្បី​ធ្វើការ​សាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ស្ថិត​នៅ​ចំណុច​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ទាស់​ពាក្យ​សម្តី​គ្នា រហូត​ដល់​ប្រើប្រាស់​ហិ​.​ង្សា​ព្រួត​វាយ​ទៅ​លើ​បុរស​អ្នក​រត់​កង់​បី​ម្នាក់ បណ្តាល​អោយ​ធ្លាក់​ចូល​ទឹកទន្លេ រង​របួសស្រាល​។ ភ្លាម​ៗ ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​ម្តង ។

ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ករណី​ហិ​.ង្សា​ទៅ​វិញ​ទៅ​មក​នៅ​កំពង់ចម្លង​អរិយ​ក្សត្រ​ត្រើយ​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់ ​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​រង​របួសស្រាល​នោះ​ហើយ គឺ​ជន​រង​គ្រោះ ​មិន​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​សមត្ថកិច្ច​នោះ​ទេ លុះ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ​ខែឧសភា​ ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​បាន​ចុះ​ស្រាវជ្រាវ ​និង​បាន​ទំនាក់ទំនង​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ហើយ​សមត្ថកិច្ច​ បាន​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​០២​នាក់ ​ដែល​ជិះ​ម៉ូតូ​០១​គ្រឿង រហូតឈានដល់ឃាត់​ខ្លួន យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ