រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០៥និង១៤នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយពីប្រជាពលរដ្ឋ បានប្រទះឃើញវ៉ាលិសចំនួន០២ ត្រូវបានជនមិនស្គាល់មុខ យកមកបោះចោលនៅក្រោមស្ពាន ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១បេ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ការភ្ញាក់ផ្អើលនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន សង្ស័យថា អាចជាសាកស.ពក្នុងវ៉ាលិសទាំងនោះហើយមើលទៅ ។ ប៉ុន្តែភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅឡោមព័ទ្ធទីតាំងខាងលើនេះផងដែរ ដើម្បីធ្វើការបើកវ៉ាលិសពិនិត្យមើល ទើបឃើញថា ក្នុងវ៉ាលិសទាំង០២នោះគ្មានសាកស.ពមនុស្សទេ ពោលគឺ នៅខាងក្នុង ទទេស្អាត គ្មានអ្វីទាំងអស់ ៕





ចែករំលែកព័តមាននេះ