ខេត្តកណ្តាល ៖ មុខសញ្ញាជួញដូររក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ដកហូតបានជាច្រើនកញ្ចប់។
ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង០២ និង ០៥នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ចំណុចផ្លូវលំចុងព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
កងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនរួមមាន ចំនួន០២នាក់ ៖
១-ឈ្មោ:ឈុំឆារិ ហៅ(ខ្លី)ភេទប្រុសអាយុ ២៤ឆ្នាំមុខរបរពុំពិតប្រាកដមានទីលំនៅភូមិកូនជ្រែឃុំព្រែក អំបិលស្រុកស្អាងខេត្តកណ្តាល។
២-ឈ្មោះ រុនសុផាត ភេទប្រុសអាយុ ៣០ឆ្នាំមុខរបរពុំពិតប្រាកដ មានទីលំនៅ ភូមិត្រពាំង ទន្លាប់ ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀន (វិជ្ជមានទាំងពីរនាក់)។
ក្នុងនោះកងកម្លាំងធ្វើការដកហូត វត្ថុតាងរួមមាន ៖ ក្រាមសថ្លាសង្សយ័ជាសារធាតុញៀនចំនួន១១កញ្ចប់មធ្យមចំនួន០១កញ្ចប់, ទូរសព្ទចំនួន០៣គ្រឿង ម៉ាកណូគៀរ ចុចពិលពណ៍ខ្មៅ០២គ្រឿង ម៉ាកNTCពណ៍ខៀវខ្ចី, ប្រាក់វៀលចំនួន៣០០០០(បីម៉ឺនរៀល) ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានការជូញដូរចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ភ្លាមនោះកម្លាំងអាវុធហត្ថស្រុកស្អាង ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការស្រុក បានធ្វើការចុះល្បាតដល់ចំណុចខាងលើឃើញជនសង្ស័យកំពុងអង្គុយនៅក្បែរផ្លូវមាត់ព្រែកតាឡៃ កម្លាំងបានឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ឈុំឆារិ ហៅ (ខ្លី)ឆែករកឃើញថ្នាំញៀនចំនួន០៦កញ្ចប់តូច នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។
តាមចម្លើយសារភាពរបស់ឈ្មោះ ឈុំ ឆារិ ហៅ(ខ្លី) បានឆ្លើយប្រាប់សម្ថកិច្ចថា ថ្នាំញៀនខាងលើខ្លួនបានទិញពីឈ្មោះ ដែន ភេទប្រុស អាយុប្រែហល៣០ឆ្នាំជាង មានទីលំនៅ ភូមិ ព្រែកតាឌួង ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ទិញម្តងកន្លះជី ក្នុងតម្លៃ ២២០០០០រៀល(ម្ភៃពីរម៉ឺនរៀល) ។
លុះវេលាម៉ោង ១២ និង ០៥នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោក មេបញ្ជាការងទទួលជំនាញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានសហការជាមួយកម្លាំង អាវុធហត្ថ ស្រុកកោះធំនិងមេភូមិ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ រុន សុផាត ភេទប្រុស និងឆែករកថ្នាំញៀនចំនួន០៥កញ្ចប់តូច ០៤មធ្យម ០១កញ្ចប់ លាក់ក្នុងជើងកង្ហារជាប់ជញ្ជាំងផ្ទះរបស់ឈ្មោះដែន។
តាមចម្លើយសារភាពរបស់ឈ្មោះ រុន សុផាត ថាថ្នាំញៀនចំនួន០៥កញ្ចប់គឺជារបស់ឈ្មោះ ដែន ជាម្ចាស់ផ្ទះ តែងតែ ប្រើអោយខ្លួន យកថ្នាំញៀនទៅអោយអ្នកមកទិញ ហើយឈ្មោះដែនគេចមិននៅផ្ទះទេ។
បច្ចុប្បន្នជនសង្សយ័ រួមជាមួយវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងសំណុំបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ