ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ថៃ បាន​បា.ញ់ប្រហារ​មក​លើ​លេណដ្ឋាន​ឈរជើង​របស់​កងទ័ព​កម្ពុជា ពលីជីវិត​ទាហានខ្មែរ​ម្នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា កងទ័ព​ថៃ បាន​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​លេណដ្ឋាន ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ជា​យូរលង់​ណាស់​មក​ហើយ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​កងទ័ព​យើង​ម្នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា កងទ័ព​ថៃ បាន​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​លេណដ្ឋាន ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ជា​យូរលង់​ណាស់​មក​ហើយ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​កងទ័ព​យើង​ម្នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ វិហារ ដោយ​កងទ័ព​ថៃ​បាន​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​លេណដ្ឋាន ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ជា​យូរលង់ ណាស់​មក​ហើយ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​កងទ័ព​យើង​ម្នាក់ ។

ក្រសួង​ថា ការ​ប៉ះទង្គិច​គ្នា​នេះ មិនមែន​ជា​ជម្រើស​ដែល​កម្ពុជា​ចង់បាន​នោះ​ទេ ហើយ​យើង​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួងការពារជាតិ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​វិល​ត្រឡប់​ទៅ​ដូច​ដើម​វិញ​ឱ្យ​បាន​ឆាប់រហ័ស និង​បង្ការ​កុំឱ្យ​ស្ថានភាព​នេះ​កើតឡើង​សា​ជា​ថ្មី​ម្តងទៀត ។

ក្រសួងការពារជាតិ បាន​ប្រកាស​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​មធ្យោបាយ​ការទូត និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រមទាំង​ការ​រក្សា​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិតខាង ជា​ព្រំដែន​សន្តិភាព ស្ថេ​រ​ភាព ការ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ កម្ពុជា​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។

ក្នុង​ន័យ​នេះ ក្រសួងការពារជាតិ សូម​អំពាវនាវ​ឱ្យ​សាធារណជន​ទាំងអស់​មេត្តា កុំ​ជឿ និង​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម នូវ​ព័ត៌មាន​មិន​ពិត ដែល​អាច​រុញច្រាន​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​ឱ្យ​មាន​អ​ស្ថិរភាព និង​អសន្តិសុខ ព្រមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​កងទ័ព ការ​ប្រព្រឹត្ត​ទៅ​នៃ​ជីវភាព​ធម្មតា​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​របស់​ប្រទេស​ជាតិ​ទាំង​សងខាង​។

ក្រសួងការពារជាតិ ក៏​សូម​ស្នើ​ឱ្យ​សាធារណជន​ទាំងអស់ ទទួលយក​តែ​ព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់លាស់ និង​ផ្លូវការ ជា​ពិសេស ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ