ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តកាយស្តាប្រឡាយរំដោះទឹកបញ្ចៀសការកកស្ទះប្រព័ន្ធដែលបង្កឱ្យលិចលង់ជំនន់ទឹកភ្លៀង នៅក្រុង​ប៉ោយ​ប៉ែ​ត

15 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​តែ​បន្ត​កាយ​ស្តា​ប្រឡាយ​រំដោះ​ទឹក​បញ្ចៀស​ការ​កកស្ទះ​ប្រព័ន្ធ បង្ក​អោយ​លិចលង់​ជំនន់​ទឹកភ្លៀង នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​តែ​បន្ត​កាយ​ស្តា​ប្រឡាយ​រំដោះ​ទឹក​បញ្ចៀស​ការ​កកស្ទះ​ប្រព័ន្ធ បង្ក​អោយ​លិចលង់​ជំនន់​ទឹកភ្លៀង នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ក្រុង​ប៉ោយ​ប៉ែ​ត ឆ្នាំ​២០២៥​នេះ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច បណ្តាល​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ពេល​មានទឹក​លិច​ផ្លូវ​ជា​ច្រើន​ខ្សែ ដែល​បង្ក​អោយ​ខូចខាត​មាន​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​លិច​ទឹក និង​ខូចខាត​ទ្រព្យសម្បត្តិ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ។

លោក​បាន​បញ្ជាក់​ថា ៖ ជា​ការ​ណែនាំ​ពី​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ប្រធាន​ការងារ​ចុះ​ជួល​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត និង​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​នាំ​យក​គ្រឿងចក្រ​ស្តា​ប្រឡាយ​កាយ​រំដោះ​ទឹក​បញ្ចៀស​ការ​ជន់​លិច ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​ជ្រៅ ។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា ៖ ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ខ្លាំង​រហូត​ពេល​នេះ ទឹក​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ ប្រជាពលរដ្ឋ​ជួប​ការ​លំបាកទៅ​មក ដែល​ផ្លូវ​លិចលង់​ធ្ងន់ធ្ងរ មាន​ផ្លូវ​ចំនួន​៣​ខ្សែ មាន​១.​ផ្លូវ​អង់​ទែន ដល់​សាលា​ព្រហ្ម​និមិត្ត ២.​ផ្លូវ​សាលា​បញ្ចៀស​ការ​លិចលង់ ៣.​ផ្លូវ​ផ្សារ​ត្រី​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥ ផ្លូវ​ទល់មុខ និង​ផ្លូវ​វត្ត​ថ្មី​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ