រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងឃ្លាំងទុកចោលមួយកន្លែង នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ កែវរាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប៉ាក់ ក៏បានឃាត់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ ដើម្បីមកសាកសួរផងដែរ ។
ស.ពបុរសរូបនោះ ភ្លាមៗពុំត្រូវគេស្គាល់ពីអត្តសញ្ញាណឡើយ មានអាយុប្រមាណជាជាង២០ឆ្នាំ ។
តាមព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសូរសំឡេងឈ្លោះប្រកែកគ្នា នៅក្នុងឃ្លាំង ដែលទុកចោលខាងលើ ។ លុះក្រោយមក ប្រជាពលរដ្ឋក៏បានទៅមើល ស្រាប់តែប្រទះឃើញបុរសម្នាក់ដេកស្លា.ប់នៅក្នុងឃ្លាំង រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ហើយស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ ដែលគេសង្ស័យថា បានចូលទៅក្នុងឃ្លាំងទុកចោលខាងលើ គោលបំណងលួចយករបស់របរ ។
ទាក់ទិនការហេតុការណ៍នេះ គេពុំដឹងថា បុរសរូបនោះស្លា.ប់ ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយ ។
តាមព័ត៌មានខ្លះអះអាងថា បុរសរូបនោះ ជាជនសង្ស័យ ដែលចូលទៅលួចរបស់របរនៅក្នុងឃ្លាំង ហើយធ្លាក់ពីលើដំបូងស្លា.ប់ ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ តែគេពុំទាន់ដឹងថា បុរសរូបនោះស្លា.ប់ដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយ ៕






ចែករំលែកព័តមាននេះ