រាជធានីភ្នំពេញ ៖ ជីវិតពិតជាមិនទៀងមែន បុរសចំណាស់ម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER បើកស្របគ្នាមកកៀរ ចំហៀងខាងឆ្វេង បណ្ដាលឲ្យអ្នកបើកម៉ូតូដួលចូលទៅក្រោមកង់រថយន្តនោះ កិនបែកក្បាលស្លា.ប់ភ្លាមៗ ចំណែកអ្នកបើកបានចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង៤៣នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅចំណុចខាងមុខផ្ទះលោក តាំង សុខងីម លក់សាំងក្រអូប ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 2B-3978 បើកបរក្នុងទិសដៅពីជើង ទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៍បានបើកកៀរម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1V-7673 ចំហៀងខាងឆ្វេង បណ្ដាលឲ្យអ្នកបើកម៉ូតូដួលចូលទៅក្រោមកង់ក្រោយរថយន្តខាងស្ដាំ កិនពីលើបណ្ដាលឲ្យបែកក្បាលស្លា.ប់យ៉ាងរន្ធត់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បើតាមសមត្ថកិច្ច បានអោយដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ កក់ សាំង ភេទប្រុស អាយុ ៧២ឆ្នាំ មានទីលំនៅនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់ទីតាំងកើតហេតុ ធើ្វការ វាស់វែង យកមធ្យោបាយទាំង២ ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំណែកស.ពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ