ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​២​រូប ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​ពេល​បំពេញបេសកកម្ម​បាន​មក​ដល់​មាតុភូមិ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ស.ព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​២​រូប ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​ពេល​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង ត្រូវ​បាន​ដឹក​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ​៖ ស.ព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​២​រូប ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​ពេល​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង ត្រូវ​បាន​ដឹក​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

នាយ​ឧត្តម​សេនីយ៍ ​ឈុំ​ សុ​ជាត អ្ន​ក​នាំ​ពាក្យ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​លើក​ឡើង​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០២៥
ពិធី​ទទួល​ស.ព​យោធិន​ទាំង​២​រូប បាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​បណ្ដា​ប្រភេទ​ទ័ព និង​ក្រុម​គ្រួសារ ​នៃ​ស.ព ​ផង​ដែរ ​។

ស.ព​នាយទាហាន​កម្ពុជា​ទាំង​២​រូប​នោះ​ រួម​មាន​៖ ទី​១៖ អនុសេនីយ៍ឯក ដួង ម៉ា​ហ្គា​លី និង​ទី​២ ៖ អនុសេនីយ៍ទោ ផាត មុន្នី​ ។ ពិធី​គោរព​វិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ដួង ម៉ា​ហ្គា​លី នឹង​ត្រូវធ្វើ​ឡើង​នៅ​វត្ត​ជម្ពូ​វ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ពិធី​គោរព​វិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ ផាត មុន្នី នឹង​ធ្វើ​ឡើង​នៅ​វត្ត​សីស​ទីប​មូលី​យា​រាម ហៅ​វត្ត​ក្បាលកោះ ស្ថិត​ក្នុង​សង្កាត់​កោះ​ឧ​ញ៉ា​តី ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។

កងកម្លាំង​មួក​ខៀវ​ទាំង​២​រូប បាន​ពលី​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ក្នុង​ពេល​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ម៉ា​ឡា​កាល់ ប្រទេស​ស៊ូ​ដង់​ខាង​ត្បួ​ង​ ។

ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ចំពោះ​ការ​បាត់បង់​យោធិន​ទាំង​០២​រូប ដែល​នេះ​ជា​ការ​បាត់បង់​យោធិន​ដ៏​ឆ្នើម ដែល​បាន​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ថែរក្សា​សន្តិភាព​ពិភពលោក​របស់​សហប្រជាជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ