ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​រិះ​គន់​ពូទីន​ខ្លាំង​ៗ និង​ព្រ.​មាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​​​ពី​បទ​វា.​យ​អ៊ុយ​ក្រែន​បី​យប់​ជាប់​គ្នា

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​ខឹង​សម្បារ​នឹង​ពូទីន​យ៉ាង​ខ្លាំង​ដែល​បន្ត​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នៅ​អ៊ុយ​ក្រែន​មិន​ចេះ​​ចប់​មិន​ចេះ​ហើយ​ ហើយ​បដិសេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​។ លើក​នេះ​ លោក​ត្រាំ​ពន្លះ​លោក​ពូទីន​យ៉ាង​ចាស់​ដៃ​រហូត​ដល់​​ថ្នាក់​ចាត់​ទុក​ថា​មេ​ដឹក​នាំ​រុស្ស៊ី​​កាន់​តែ​​​ឆ្កួត​មែន​ទែន​ហើយ​។ ត្រាំ​ថា​គាត់​កំពុង​ពិចាណា​​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​ផង​ដែរ​​ពី​លើ​ទណ្ឌ​កម្ម​ដែល​មាន​ស្រាប់​។​ ​ទន្ទឹមនឹង​នោះ លោក​ត្រាំ​ក៏​ឆ្លៀត​រិះ​គន់​លោក​ហ្សេឡិនស្គី​ផង​ដែរ​​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ខាង​លើ​នេះ​នៅ​ពេល​ប្រជា​ជន​អ៊ុយ​ក្រែន​កំពុង​គេង​លក់​នៅ​ក្នុង​ដំណេក​​ស្រាប់​តែ​រុស្ស៊ី​បន្ត​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​ក្លា​ក្លា​អស់​រយៈ​ពេល​បី​យប់​ជាប់​គ្នា​​​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែងថា​រុស្ស៊ី​វាយ​ប្រហារ​បញ្ជូន​ដ្រូន​​​៣៥៥​គ្រឿង​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​ខឹង​សម្បារ​នឹង​ពូទីន​យ៉ាង​ខ្លាំង​ដែល​បន្ត​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នៅ​អ៊ុយ​ក្រែន​មិន​ចេះ​​ចប់​មិន​ចេះ​ហើយ​ ហើយ​បដិសេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​។ លើក​នេះ​ លោក​ត្រាំ​ពន្លះ​លោក​ពូទីន​យ៉ាង​ចាស់​ដៃ​រហូត​ដល់​​ថ្នាក់​ចាត់​ទុក​ថា​មេ​ដឹក​នាំ​រុស្ស៊ី​​កាន់​តែ​​​ឆ្កួត​មែន​ទែន​ហើយ​។ ត្រាំ​ថា​គាត់​កំពុង​ពិចាណា​​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​ផង​ដែរ​​ពី​លើ​ទណ្ឌ​កម្ម​ដែល​មាន​ស្រាប់​។​

​ទន្ទឹមនឹង​នោះ លោក​ត្រាំ​ក៏​ឆ្លៀត​រិះ​គន់​លោក​ហ្សេឡិនស្គី​ផង​ដែរ​​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ខាង​លើ​នេះ​នៅ​ពេល​ប្រជា​ជន​អ៊ុយ​ក្រែន​កំពុង​គេង​លក់​នៅ​ក្នុង​ដំណេក​​ស្រាប់​តែ​រុស្ស៊ី​បន្ត​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​ក្លា​ក្លា​អស់​រយៈ​ពេល​បី​យប់​ជាប់​គ្នា​​​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែងថា​រុស្ស៊ី​វាយ​ប្រហារ​បញ្ជូន​ដ្រូន​​​៣៥៥​គ្រឿង​ និង​​មីស៊ីល​​៩​គ្រាប់​ទៅ​វាយ​ប្រហារ​​​អ៊ុយ​ក្រែន​កាល​ពីយប់​មិញ​។

លោក​ត្រាំ​ថ្លែង​ថា​ដូច​គាត់​និយាយ​តាំង​ពី​យូរ​មក​ហើយ​ថា​លោក​ពូទីន​ចង់​បាន​ទឹក​ដី​អ៊ុយ​ក្រែន​ទាំង​មូល​។ ដូច្នេះ​គាត់​មិន​មែន​ចង់​បាន​ត្រឹម​តែ​មួយ​ចំណែក​នោះ​ទេ​។ ត្រាំ​ថា​ពាក្យ​សម្ដី​ដែល​គាត់​និយាយ​នោះ​កំពុង​ក្លាយ​ជា​ការ​ពិត​ហើយ​។ ប៉ុន្តែ​ត្រាំ​ព្រមាន​ថា​បើ​ពូទីន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ (ចង់​បាន​ដី​អ៊ុយ​ក្រែន​ទាំង​មូល​) ប្រទេស​រុស្ស៊ី​ត្រូវ​តែ​ដួល​រលំ​។

អស់​ពី​រិះ​គន់​លោក​ពូទីន​ លោក​ត្រាំ​ក៏​ងាក​ទៅ​​រិះ​គន់​លោ​កហ្សេឡិនស្គី​វិញ​ម្ដង​។ លោក​ថា​​មេដឹកនាំ​អ៊ុយ​ក្រែន​រូប​នេះ​បើ​នៅ​តែ​បន្ត​អនុ​វត្ត​នយោបាយ​ដូច​សព្វ​ថ្ងៃ​នេះ​ គាត់​ពិត​ជា​មិន​អាច​ជួយ​​ប្រទេស​ជាតិ​របស់​គាត់​បាន​ឡើយ​។ ពាក្យ​សម្ដី​ដែល​គាត់​និយាយ​ចេញ​មក​បង្ក​តែ​បញ្ហា​ជា​រៀង​រហូត​។ ត្រាំ​ថា​គាត់​​មិន​ចូល​ចិត្ត​ពាក្យ​សម្ដី​ទាំង​នោះ​ទេ​។ បើ​ឈប់​បាន​គួរ​តែ​ឈប់ទៅ​។​

អ្នក​សារ​ព័ត៌​មានបាន​​ទាក់​ទង​ទៅ​​​វិមាន​ក្រឹម​ឡាំង​ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​ពាក្យ​សម្ដី​របស់​លោក​​ត្រាំ​ដែល​ថា​លោក​ពូទីន​កាន់​តែ​ឆ្កួត​មែន​ទែន​ហើយ​។ វិមាន​​ក្រឹម​ឡាំង​មិន​បាន​ឆ្លើយ​តប​ដោយ​ត្រង់​ៗ​ទេ​។ ក្រឹម​ឡាំង​​សូម​​អំណរ​គុណ​​​លោក​ត្រាំ និង​​ប្រជា​ជន​អាមេរិក​ដែល​ខិត​ខំ​ចរ​ចា​គ្នា​។ ប៉ុន្តែ​ក្រឹម​ឡាំង​យល់​ថា​លោ​កត្រាំ​ហាក់​ដូច​ជា​ប្រើ​ប្រាស់​អារម្មណ៍​ជ្រុល​ពេក​ហើយ​។​​

កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អា​ងថា​រុស្ស៊ី​វាយ​ប្រហារ​ទី​តាំង​៥​កន្លែង​កាល​ពី​យប់​មិញ​​។ នៅ​តំបន់​អូដេសា​ (Odesa) រុស្ស៊ី​បាញ់​ប្រហារ​បណ្ដាល​ឱុ្យ​របួស​កុមារ​ម្នាក់អាយុ​១៤​ឆ្នាំ​។ ចំណែក​នៅ​​ភាគ​ខាង​លិច​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​អះ​អាង​ថា​ផ្ទះ​​របស់​អ្នក​ស្រុក​ និង​​រោង​ចក្រ​បាន​​​រង​ការ​ខូច​ខាត​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​ការ​មូល​ហេតុ​ដែល​ខ្លួន​ចេះ​តែ​វាយ​ប្រហារ​អ៊ុយ​ក្រែន​ព្រោះ​អ៊ុយ​ក្រែន​ចូល​ចិត្ត​វាយ​ប្រហារ​ទី​តាំង​ជន​ស៊ីវិល​នៅ​ប្រទេស​រុស្ស៊ី​​។

ក្រោយ​ពេល​លោក​ត្រាំ​បង្ហោះ​សារ​​ដូច​ខាង​លើ​នេះ​ លោក​ហ្សេឡិន​ស្គី​មិន​បាន​ឆ្លើយ​តប​ដោយ​ត្រង់​ៗ​ទេ​។ លោក​​និយាយ​ដោយ​ប្រយោល​ថា​​ពិភព​លោក​ហាក់​ដូច​ជា​ខិត​ខំ​និយាយ​បញ្ចុះ​បញ្ចូល​លោក​ពូទីន​ច្រើន​ពេក​ហើយ​ ហើយ​គួរ​តែ​ខិត​ខំ​ដាក់​សម្ពាធ​លោក​ពូទីន​វិញ​ល្អ​ជាង​។ លោក​យល់​ថា​បើ​ចង់​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​រុស្ស៊ី​គឺ​ដោះ​ស្រាយ​ដោយ​​ប្រើ​ប្រាស់​កម្លាំង​គាប​សង្កត់​​​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ