ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងចំណោមបក្ខពួកទាំងអស់៧នាក់ ដែលសកម្មខាងជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ធ្លាប់ទិញជាច្រើនដងយកមកបំបែកជាកញ្ចប់តូចៗលក់បន្ត មានទាំងអ្នកយកថ្នាំទៅអោយគេ ពេលនេះអស់លក្ខណ៍ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។
ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨និង៣៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំងអស់មានចំនួន ៧នាក់ ឃាត់ខ្លួនបាន ៥នាក់ គេចខ្លួន២នាក់ ក្នុងនោះ រួមមាន ៖
១-ឈ្មោះឌឹម សុឈឿន(ពន្លឺ) ភេទប្រុស អាយុ ២៧ ឆ្នាំ(ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរ) ។
២-ឈ្មោះ ឡូត ស្រីលក្ខ័ ភេទស្រី អាយុ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរ)។
៣-ឈ្មោះ ឌឹម ពន្លក ភេទប្រុស អាយុ ១៩ ឆ្នាំ(ខ្មែរ)មុខរបរ មិនពិតមានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរ)។
៤-ឈ្មោះសំអឿន រតនាភេទប្រុសអាយុ ១៧ ឆ្នាំ(ខ្មែរ) មុខរបរ មិនពិតមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់) ។
៥-ឈ្មោះ សំអឿន រតនះ ភេទប្រុស អាយុ ១៨ ឆ្នាំ(ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់) ។
៦-ឈ្មោះ ហួយ ងី ភេទប្រុស អាយុ ៣៣ ឆ្នាំ(ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន) (ជួញដូរ)។
៧-ឈ្មោះ កេង វណ្ណា (ណាក់)ប្រុស អាយុ ៣៥ ឆ្នាំ(ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) (ជួញដូរ) ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការ វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់ តូចទំងន់ ០,៥២ក្រាម), សម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរសព្ទ៤គ្រឿង ម៉ាក (reameពណ៌ទឹកប៊ិចក្រម៉ៅ ១ oppoពណ៌ក្រហម១ Infinix ពណ៌ទឹកប្រាក់ ១ Tecnoពណ៌ទឹកប៊ិចក្រម៉ៅ១ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ ដោយមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅក្នុងរោងមុខផ្ទះ របស់ឈ្មោះ ឌឹម សុឈឿន (ពន្លឺ) ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក។ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះដល់ចំនុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ឈ្មោះ ឌឹម សុឈឿន ភេទប្រុស ឈ្មោះ ឌឹម ពន្លក ភេទប្រុស ឈ្មោះ សំអឿន រតនា ភេទប្រុស ឈ្មោះ សំអឿន រតនះ ភេទប្រុស និងឈ្មោះ ឡូត ស្រីលក្ខ័ ភេទស្រី រួចធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា សង្សយ័សារធាតុញៀន(ម៉ាទឹកកក) ចំនួន៣កញ្ចប់តូច ដែលឈ្មោះ ឌឹម សុឈឿន (ពន្លឺ) លាក់
ទុកនៅលើដំបូលរោង និងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ក្រោយធ្វើការត្រួតពិនិត្យរួចកម្លាំង បាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកប៉ុស្តិ៍បន្ទាយដែកដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឌឹម សុឈឿន ភេទប្រុស និងឈ្មោះ ឡូត ស្រីលក្ខ័ បានសារភាពថា ម្សៅក្រាមពណ៌សថ្លា សង្សយ័ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់តូចនេះ ជារបស់ ខ្លួនប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះ ហួយ ងី ភេទ
ប្រុស ក្នុងតំលៃ៦០,០០០រៀល ប្រាំមួយម៉ឺនរៀល យកមកវេចខ្ចប់ទុកលក់បន្ត និងបានសារភាពទៀតថា ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ កេង វណ្ណា(ណាក់)បានចំនួន៣ដង ក្នុងម្តងៗតំលៃ ៥០,០០០រៀល ទៅ ១០០,០០០រៀល ដើម្បីទុកលក់បន្ត។
ឈ្មោះ ឌឹម ពន្លក បានសារភាពថា ឈ្មោះ ឌឹម សុឈឿន (ពន្លឺ)បាន ប្រើខ្លួនយកថ្នាំញៀនទៅលក់អោយគេចំនួន៥ដង ក្នុងម្តងៗ ២០០០០រៀល។
ឈ្មោះ សំអឿន រតនា និង ឈ្មោះ សំអឿន រតនះ បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ឌឹម សុឈឿន ចំនួន១ដង តំលៃ ២០០០០រៀល ដើម្បីយកមកប្រើប្រាស់ ។
ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ឌឹម សុឈឿន(ពន្លឺ) និងឈ្មោះ ឡូត ស្រីលក្ខ័ កម្លាំងផ្នែកប្រឆាំងគ្រឿងស្រុក សហការ ជាមួយប៉ុស្តិបន្ទាយដែក បន្តចុះស្រាវជ្រាវរកឈ្មោះ ហួយ ងី និងឈ្មោះ កេង វណ្ណា (ណាក់) រហូតដល់ម៉ោង ១៥:៣០ នាទី ថ្ងៃខែឆ្នាំដដែល តែរកពុំឃើញ។
បច្ចុប្បន្ន ជនសង្សយ័ រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី និងសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីបន្តនីតិវិធីស្រាវជ្រាវរកឈ្មោះ ហួយ ងី និងឈ្មោះ កេង វណ្ណា(ណាក់) បន្ថែមទៀត ៕


ចែករំលែកព័តមាននេះ