នគរបាលពន្លត់អគ្គិភ័យ បន្តចុះផ្សព្វផ្សាយណែនាំអាជីវករលក់ដូរតាមស្តង់នៅតំបន់ Walk Street
1 ថ្ងៃ មុន
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញអគ្គិភ័យ បន្តការចុះផ្សព្វផ្សាយតាមស្តង់លក់ដូរ នៅតំបន់ Walk Street ដែលជាតំបន់មានភ្ញៀវទេសចរណ៍ ដើរកម្សាន្តច្រើននាចុងសប្តាហ៍ ។…
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញអគ្គិភ័យ បន្តការចុះផ្សព្វផ្សាយតាមស្តង់លក់ដូរ នៅតំបន់ Walk Street ដែលជាតំបន់មានភ្ញៀវទេសចរណ៍ ដើរកម្សាន្តច្រើននាចុងសប្តាហ៍ ។
ជាក់ស្តែង នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ការិយាល័យពន្លត់អគ្គិភ័យ បន្តផ្សព្វផ្សយ និងត្រួតពិនិត្យបច្ចេកទេសកំប៉ុងហ្គាស នឹង ធុងហ្គាសរបស់អ្នកលក់ដូរតាមស្តង់ នៅតំបន់ Walk Street ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អាជីវករលក់ដូរម្ហូបអាហារ នៅតំបន់ Walk street បានសារទរ និងសរសើរមន្ត្រីនគរបាលជំនាញអគ្គិភ័យទាំងអស់ ដែលយកចិត្តទុកដាក់ លើប្រជាពលរដ្ឋ ក្នុងការចុះមកផ្សព្វផ្សាយណែនាំ ពីរបៀបត្រួតពិនិត្យបច្ចេកទេស ចង្ក្រាន្តហ្គាស រួមជាមួយការបង្រៀន សង្គ្រោះបឋម ដើម្បីបង្ការការពារនូវពេលមានគ្រោះថ្នាក់ ទាន់ពេលវេលា ។
ចែករំលែកព័តមាននេះ