ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ចូល​ដៃ​ជាមួយ​បរទេស​ជួល​ឡាន​គេ​ហើយ​លក់​បាន​៦​គ្រឿង ទីបំផុត​​ ជា.ប់.​ខ្នោះ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​ករណី​ខ្មែរ​មួយ​រូប​រួម​ជាមួយ​ជនបរទេស​ឃុបឃិត​គ្នា​ជួល​ឡាន ហើយ​យក​ទៅ​លក់​បាន​៦​គ្រឿង មុន​ពេល​ចាប់ខ្លួន​បាន​ពួក​គេ​ចំនួន​២​នាក់ ។ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​សរសេរ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ឯក ង៉េ​ង…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​ករណី​ខ្មែរ​មួយ​រូប​រួម​ជាមួយ​ជនបរទេស​ឃុបឃិត​គ្នា​ជួល​ឡាន ហើយ​យក​ទៅ​លក់​បាន​៦​គ្រឿង មុន​ពេល​ចាប់ខ្លួន​បាន​ពួក​គេ​ចំនួន​២​នាក់ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​សរសេរ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, ការិយាល័យ​អនុវត្ត​ដីការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា បាន​ឃាត់ខ្លួន​ឈ្មោះ ថៃ ណា​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ចំណុច​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ ពាក់ព័ន្ធ​ករណី​ឆបោក (​ជួល​រថយន្ត​ហើយ​យក​ទៅ​លក់​)​។

បន្ទាប់​ពី​សួរនាំ ឈ្មោះ ថៃ ណា​រៈ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក​មានឈ្មោះ TRAN THANH HAI ជនជាតិ​វៀតណាម​ឈ្មោះ NGNYEN HA DUONG ជនជាតិ​វៀតណាម​, ឈ្មោះ NGUYEN THANH CONG ជនជាតិ​វៀតណាម , ឈ្មោះ NGUYEN LAM BINH MINH ជនជាតិ​វៀតណាម , ឈ្មោះ វ៉ា​ន់ សុ​រ៉ា​វី​ន ,​ឈ្មោះ សុខ វិបុល ហៅ​(​ភី​ជី​) និង​ឈ្មោះ វ៉ា​ន់ ម៉ូ​លី​កា ពិតជា​បាន​រៀបចំ​គម្រោង​ជួល​រថយន្ត​ហើយ​លួច​យក​ទៅ​លក់​ប្រាកដ​មែន ។

ខ្លួន​និង​បក្ខពួក​រៀបចំ​គម្រោង​ជួល​រថយន្ត ហើយ​យក​ទៅ​លក​បាន​សម្រេច​ចំនួន​០៦​លើក បាន​រថយន្ត​០៦​គ្រឿង មាន​ដូច​ជា​៖ TOYOTA PRIUS 010 ចំនួន​០១​គ្រឿង ,FORD RANGER RAPTOR 023 ចំនួន​០២​គ្រឿង ,TOYOTA RALLY 019 ចំនួន​០១​គ្រឿង ,LAND CRUISER 09 ចំនួន​០១​គ្រឿង និង FORD RANGER RAPTOR 021 ចំនួន​០១​គ្រឿង ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ឈ្មោះ ថៃ ណា​រៈ រួចរាល់​កម្លាំង​ជំនាញ​បាន​បន្ដ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ឈ្មោះ TRAN THANH HAI ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦​និង​០០​នាទី នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​០១ ក្រុង​បា​វិត ខេត្តស្វាយរៀង ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​នៅ​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ