ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ ខណៈពេលកំពុងជិះម៉ូតូពេលយប់ស្ងាត់ ត្រូវក្រុមចោរធា.ក់ផ្ដួ.ល រួចប្ល.ន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៤ ខែឧសភា នៅតាមបណ្ដោយផ្លូវលំក្នុងភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។
ស្ត្រីរងគ្រោះមានឈ្មោះ សឿ ធារ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ចំណែកម៉ូតូដែលត្រូវក្រុមចោរប្ល.ន់យកទៅបាត់ ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ព្រៃវែង 1W 5286 ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះបងប្អូនធ្វើដំណើរត្រឡប់ទៅផ្ទះរបស់នាងវិញ ប៉ុន្តែពេលមកដល់ចំណុចកើតហេតុ ក៏មានចោរពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយបានធា.ក់ផ្ដួ.លម៉ូតូរបស់នាង បណ្ដាលឱ្យនារីរងគ្រោះដួ.លដា.ច់រលា.ត់ដៃជើង និងផ្ទៃមុខ រួចចោរម្នាក់បានស្ទុះមកលើកម៉ូតូរបស់នារីរងគ្រោះជិះរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ នារីរងគ្រោះបានទូរស័ព្ទហៅបងប្អូន យក pass app មកដឹករូបនាងនៅកន្លែងកើតហេតុ ធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលឃុំភ្លាមៗ ហើយពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកជនល្មើស ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ