ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់​១ រ​បួ​.​ស​ធ្ងន់​៤ ក្នុង​ហេតុការណ៍​ឡាន​២​គ្រឿង​បុ​.​ក​គ្នា

3 ថ្ងៃ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដោយ​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥…

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដោយ​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥ ឧសភា នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៣១២ ក្នុងភូមិ​ពោ​ធ៍ ឃុំ​ជៃ​កំពក ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង ។

រថយន្ត​ដែល​បុក​ព្រលះ​គ្នា​ទាំង​ពីរ​គ្រឿង​នេះ ម្ខាង​ជា​ប្រភេទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4122 បើកបរ​ដោយ​ឈ្មោះ ឡេ​ង វិច្ឆិកា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គរ​អង្គ ឃុំ​អង្គរ​អង្គ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដោយឡែក​រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ( ឡានក្រុង​ខ្នាត​តូច​២៤​កៅអី ) ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ តាកែវ 3D-5216 បើកបរ​ដោយ​ឈ្មោះ​លាង ភាព ភេទ​ប្រុស អាយុ​44​ឆ្នាំ រស់នៅ​ភូមិ​ស្មា​យ​ព្រឹម ឃុំ​សេនា​រាជ្យ​ឧត្តម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ទាំង​ពីរ​បាន​បុក​គ្នា​ពេញ​កំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកដោះគោ​ឈ្មោះ លាង ភាព បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ចំនួន 3​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ដោយឡែក ភាគី​រថយន្ត​ម្ខាង​ទៀត អ្នកបើកបរ​ឈ្មោះ ឡេ​ង វិច្ឆិកា បាន​រង​របួសធ្ងន់​ដូច​គ្នា ( ជិះ​ម្នាក់ឯង​) ។

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ ដោយ​គេ​បាន​ត្រឹម​ដឹង​ថា ក្រោយ​ពី​កើតហេតុ​មួយសន្ទុះ​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​នាំ​យក​ជន​រង​គ្រោះ​ទាំងអស់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះស្ដេច​ភ្លាម​ៗ​។

បច្ចុប្បន្ន រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ហើយ​អ្នក​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ