ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លក​គុន​ខ្មែរ រិ​ទ្ធី គី​ង​កុង និង​គឿ​ម សុវណ្ណ​ឃី​ម ឈ្នះ​ខ្សែក្រវាត់​នៅ​ប្រទេស​ជប៉ុន

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ថ្នាល​កម្ពុជា​រិ​ទ្ធី គី​ង​កុង និង​គឿ​ម សុវណ្ណ​ឃី​ម កាន់តែ​ធ្វើ​ឱ្យអ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដំណើរ​បេសកកម្ម​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី​១​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ដោយ​បាន​នាំ​មក​ជាមួយ​នូវ​តំណែងជា​ម្ចាស់​ខ្សែក្រវាត់​ត្រឡប់​មក​មាតុភូមិ​វិញ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ថ្នាល​កម្ពុជា​រិ​ទ្ធី គី​ង​កុង និង​គឿ​ម សុវណ្ណ​ឃី​ម កាន់តែ​ធ្វើ​ឱ្យអ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដំណើរ​បេសកកម្ម​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី​១​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ដោយ​បាន​នាំ​មក​ជាមួយ​នូវ​តំណែងជា​ម្ចាស់​ខ្សែក្រវាត់​ត្រឡប់​មក​មាតុភូមិ​វិញ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​។

សម្រាប់​ការ​ប្រកួត​លើក​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​រិ​ទ្ធី គី​ង​កុង ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថ្នាល​របស់​ប្រទេស​ជប៉ុន​ឈ្មោះ​MEISIN MAHARA​ក្នុង​ប្រភេទ​ទម្ងន់​២៥​គីឡូក្រាម ដែល​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​។ វា​ជា​រឿង​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​ឃើញ​រិ​ទ្ធី គី​ង​កុង បាន​ចំណាយពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​កីឡាករ​ជើងខ្លាំង​ជប៉ុន​ឱ្យ​បោះបង់​ការ​ប្រកួត​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​លំដាប់​អន្តរជាតិ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់​គេ​។

ចាប់តាំងពី​ចូល​ប្រឡូក​នៅ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ កីឡាករ​ដែល​ទើបតែ​មាន​វ័យ​៩​ឆ្នាំ​រូប​នេះ​មាន​ស្ថិតិ​ប្រកួត​ចំនួន​១៤​លើក ឈ្នះ​ទាំង​១៤​លើក និង​ធ្លាប់​វាយ​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​ចំនួន​១២​លើក ។ នៅ​ពេល​នេះ កីឡាករ​រិ​ទ្ធី គី​ង​កុងត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​កីឡាករ​វ័យក្មេង​បំផុត​របស់​កម្ពុជា​ដែល​ដណ្ដើម​បាន​ខ្សែក្រវាត់​នៅ​ក្រៅប្រទេស ។ គេ​កំពុង​តែ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​។

ចំណែក​កីឡាករ គឿ​ម សុវណ្ណ​ឃី​ម ក៏​មិន​អន់​ជាង​កីឡាករ​រិ​ទ្ធី គី​ង​កុង ប៉ុន្មាន​ដែរ ដោយ​គេ​ចំណាយ​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ​ក៏​អាច​វាយ​ផ្ដួល​កីឡាករ​ជប៉ុន​ATSUSHI TAKAYAMA​ឱ្យ​បោះបង់​ការ​ប្រកួត​ទាំង​មិន​អស់ចិត្ត​។

ទោះជាយ៉ាងណា គឿ​ម សុវណ្ណ​ឃី​ម ឱ្យ​បោះបង់​ការ​ប្រកួត​ទាំង​មិន​អស់ចិត្ត ។ ការ​ប្រកួត​ក្នុង​ទឹក​ទី​១​ស្ថិត​ក្នុង​ភាព​ប្រដំប្រសង​គ្នា លុះ​ចូល​ដល់​ទឹក​ទី​២ គឿ​ម សុវណ្ណ​ឃី​ម បាន​បុក​ជង្គង់​ទៅ​លើ​ពោះ​ទឹក​គូប្រកួត​ផ្ទួន​ៗ​ធ្វើ​ឱ្យ​កីឡាករ​ជប៉ុន​ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់ និង​បាន​ក្រោក​ឡើង​ប្រកួត​បន្ត​ទៀត​ទាំង​ត្រដាបត្រដួស​បំផុត ។ ចូល​ដល់​ទឹក​ទី​៣ មិន​បង្អង់​យូរ​គឿ​ម សុវណ្ណ​ឃី​មបាប​ព្យាយាម​បញ្ជូន​ស្នៀត​កណ្ដាប់ដៃ​វាយ​សន្ធាប់​និង​បុក​ជង្គង់​ចូល​ពោះ​ទឹក​កីឡាករ​TAKAYAMA​ផ្ទួន​ៗ​រហូត​ដល់​ថ្នាក់​តដៃ​លែង​រួច​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​។

គឿ​ម សុវណ្ណ​ឃី​ម បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ និង​ជា​ម្ចាស់​ពានរង្វាន់​តំណាង​ឱ្យ​កីឡាករ​ថ្នាល​កម្ពុជា​ចំនួន​៣​នាក់​ផ្សេង​ទៀត មាន​ដូច​ជា កីឡាករ​រិ​ទ្ធី លី​ហួរ ឈ្នះ​កីឡាករ​ជប៉ុន​TAIGA OTA​នៅ​ត្រឹម​ទឹក​ទី​១ កីឡាករ​រិ​ទ្ធី សុធា​រិ​ន្ទ ឈ្នះ​កីឡាករ​ថៃ​RENTO MATSUDA​ដោយ​ពិន្ទុ និង​កីឡាករ​រិ​ទ្ធី ចាន់​បូ​រិ​ន ឈ្នះ​កីឡាករ​ជប៉ុន REO NOMURA​ដោយ​ពិន្ទុ​។

សរុបសេចក្ដី​ទៅ ដំណើរ​បេសកកម្ម​របស់​កីឡាករ​ប្រដាល់​ថ្នាល​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​ទាំង​៥​រូប​លើក​នេះ​គឺ​ឈ្នះ​ទាំងអស់​ក្នុង​នោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដែលមាន​កីឡាករ​រិ​ទ្ធី គី​ង​កុង និង​កីឡាករ គឿ​ម សុវណ្ណ​ឃី​ម ដែល​សុទ្ធតែ​អាច​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ