ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​កំពុង​ទាក់ទាញ​ខ្លាំង​ដោយសារ​ស្នាម​សាក់​ពេញ​រាង​កាយ អំឡុង​ប្រកួត​បាល់ទាត់

9 ម៉ោង មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ក្មេង​ប្រុស​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​ថ្នាល​បាល់ទាត់​ម្នាក់ កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម តាម​រយៈ​ស្នាម​សាក់​ពេញ​រាយ​កាយ និង​មុខមាត់​របស់​គេ អំឡុង​ពេល​ការ​ប្រកួត​ពានរង្វាន់​ក្នុងស្រុក​មួយ​។ ក្មេង​ប្រុស​កំពុង​ទទួល​បានការ​ចាប់​អាម​រម្ម​ណ៍​ខ្លាំង​ពី​មហាជន​រូប​នោះ​មានឈ្មោះ Bryan គឺជា​ថ្នាល​បាល់ទាត់​មក​ពី​ក្រុម​អាយុ​ក្រោម​១០​ឆ្នាំ​របស់​ក្លិប…

ប្រទេស​ប្រេ​ស៊ី​ល ៖ ក្មេង​ប្រុស​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​ជា​ថ្នាល​បាល់ទាត់​ម្នាក់ កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម តាម​រយៈ​ស្នាម​សាក់​ពេញ​រាយ​កាយ និង​មុខមាត់​របស់​គេ អំឡុង​ពេល​ការ​ប្រកួត​ពានរង្វាន់​ក្នុងស្រុក​មួយ​។

ក្មេង​ប្រុស​កំពុង​ទទួល​បានការ​ចាប់​អាម​រម្ម​ណ៍​ខ្លាំង​ពី​មហាជន​រូប​នោះ​មានឈ្មោះ Bryan គឺជា​ថ្នាល​បាល់ទាត់​មក​ពី​ក្រុម​អាយុ​ក្រោម​១០​ឆ្នាំ​របស់​ក្លិប Craques do Futuro កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម តាម​រយៈ​សិល្បៈ​សាក់​លើ​ដងខ្លួន និង​មុខមាត់​របស់​គេ អំឡុង​ពេល​ការ​ប្រកួត​ពានរង្វាន់ Capixabinha ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។

ទោះ​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ផ្ទុះ​ការ​ជជែក​វែកញែក​ខ្លាំង ជុំវិញ​ស្នាម​សាក់​ក្មេង​ប្រុស​រូប​នោះ​លើ​បណ្តាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល​មួយ​ចំនួន​បាន​អះអាង​ថា តាម​ពិត​ទៅ​ស្នាម​សាក់​លើ​ដងខ្លួន និង​មុខមាត់​របស់ Bryan ពុំ​មែន​ជា​ការ​ចាក់​សាក់​ពិតប្រាកដ​នោះ​ទេ ដោយ​គ្រាន់តែ​ជា​ការ​គូរគំនូរ​ទឹក​ថ្នាំ​ទម្រង់​ជា​សាក់​ប្រពៃណី និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ប្រេ​ស៊ី​ល​តែ​ប៉ុណ្ណោះ​។

ប្រភព​ពី​គេហទំព័រ Bolavip Soccer, Inmortales ក៏​ដូច​ជា Libre Prensa បាន​រាយការណ៍​ថា ហេតុផល​នៅ​ពីក្រោយ​គំនូរ​សាក់​របស់ Bryan គឺ​ជាប់​ទាក់ទង​នឹង​ឫសគល់​ឈាមជ័រ​របស់​ក្មេង​ប្រុស​រូប​នេះ​ផ្ទាល់​តែ​ម្តង​។ ក្មេង​ប្រុស Bryan មាន​ដើម​កំណើត​មក​ពី​ភូមិ Pau Brazil នៃ​ជនជាតិ​ដើម​ភាគតិច Tupinikim ហើយ​គំនូរ​សាក់​លើ​រាង​កាយ​របស់​គេ​ត្រូវ​បាន​បំផុសគំនិត​ការ​គោរព​វប្បធម៌​ដូនតា និង​ប្រើ​ធាតុ​ផ្សំ​ផ្សេង​ៗ​គ្នា​នៃ​ធម្មជាតិ ដើម្បី​យក​មក​គូស​លើ​រាង​កាយ​របស់​គេ ដោយ​ក្បូរក្បាច់​នីមួយ​ៗ សុទ្ធតែ​មាន​អត្ថន័យ​ពិសេស​សម្រាប់ Bryan និង​គ្រួសារ​របស់​គេ ក៏​ដូច​ជា​តំណាង​ឱ្យ​សំឡេង​ដូនតា និមិត្តសញ្ញា​ធម្មជាតិ ការ​ការពារ​ខ្លួន និង​តម្លៃ​កុលសម្ព័ន្ធ Tupinikim ផង​ដែរ​។ ជា​រឿយ​ៗ Bryan តែងតែ​គូរគំនូរ​នេះ លើ​រាយ​កាយ​នៅ​រាល់ពេល​ប្រកួត​។

សូម​រំលេច​ជូន​បន្តិច​ថា Tupinikim ឬ Tupiniquim គឺជា​ជនជាតិ​ដើម​ភាគតិច​ប្រ​ស៊ី​ល​នៃ​គ្រួសារ Tupi ក៏​ជា​ជនជាតិ​ដើម​ភាគតិច​មួយ​ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគតិច​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ Tupinikim ឥឡូវនេះ​រស់នៅ​ក្នុង​ទឹកដី​ជនជាតិ​ដើម​ភាគតិច​ចំនួន ៣ ពោល​ទឹកដី​ជនជាតិ​ដើម​ភាគតិច Caieiras Velhas, Pau-Brasil និង Comboios មា​នទី​តាំងនៅ​ទីក្រុង Santa Cruz និង Vila do Riacho នៃ​តំបន់ Aracruz ភាគ​ខាងជើង​រដ្ឋ Espírito Santo ភាគ​អាគ្នេយ៍ ប្រទេស​ប្រេ​ស៊ី​ល​។ ជំរឿន​កាលពី​ឆ្នាំ​២០១០ បាន​កំណត់​ចំនួន​ប្រជាជន​នៃ​ជនជាតិ​ដើម​ភាគតិច Tupinikim នៅ​ក្នុង​ទឹកដី​ជនជាតិ​ដើម​ភាគតិច​ទាំង ៣ ចំនួន ២,៦៣០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ