ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ អបអរ​ទិវា​ជ័យជម្នះ ៧​មក​រា

1 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ ក្នុង​បរិយាកាស​ដ៏​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ស្មារតី​សាមគ្គី​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា…

ខេត្តព្រៃវែង ៖ ក្នុង​បរិយាកាស​ដ៏​សប្បាយ​រីករាយ និង​ពោរពេញ​ដោយ​ស្មារតី​សាមគ្គី​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជា​យុវជន រត់​ចម្ងាយ ៥​គីឡូម៉ែត្រ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា (៧ មក​រា ១៩៧៩ – ៧ មក​រា ២០២៦) នៅ​ក្នុង​ខេត្តព្រៃវែង​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​កីឡា​ដើម្បី​សុខភាព និង​សន្តិភាព​នេះ មិន​ត្រឹមតែ​ជា​ការ​ហាត់ប្រាណ​ដើម្បី​សុខុមាលភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​រំលឹក​នូវ​ស្មារតី​ចង​ចាំ​មិន​អាច​បំភ្លេច​បាន នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត​។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បន្ត​ថា សន្តិភាព និង​ការ​អភិវឌ្ឍ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ជួបជុំ​គ្នា​រត់​កម្សាន្ត និង​ធ្វើ​សកម្មភាព​នានា​ដោយ​គ្មានការ​ភ័យ​ខ្លាច គឺជា​សក្ខីភាព​នៃ «​ផ្លែផ្កា​នៃ​សន្តិភាព​»​ដែល​បាន​មក​ពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រា​។

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្តព្រៃវែង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ​គ្នា​បង្កើត​កម្មវិធី​ដ៏​មាន​សារ
សំខាន់​នេះ​ឡើង ដែល​យើង​អាច​មក​ជួបជុំ​គ្នា ដើម្បី​អបអរ​ថ្ងៃ ជ័យ​ជំនះ ៧​មក​រា ខួប​លើក​ទី​៤៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ