ឆ្ម.ក់បង្ក្រាបក្នុងផ្ទះសំណាក់និងខារ៉ាអូខេ«នាគ មាស» និង«សុខសាន្ត»បង្កប់សេវាកម្សាន្ត
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ទីតាំងផ្ទះសំណាក់ និងខារ៉ាអូខេយីហោ «នាគ មាស» និង យីហោ «សុខ សាន្ត»ចំនួន០២នាក់…
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ទីតាំងផ្ទះសំណាក់ និងខារ៉ាអូខេយីហោ «នាគ មាស» និង យីហោ «សុខ សាន្ត»ចំនួន០២នាក់…
ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ទីតាំងផ្ទះសំណាក់ និងខារ៉ាអូខេយីហោ «នាគ មាស» និង យីហោ «សុខ សាន្ត»ចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ ឆ្មក់បង្ក្រាបបាន និងរំដោះស្រីក្មេងស្រីចំនួន៨នាក់ប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ដោយបានការអនុញ្ញាត និងការណែនាំពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង និងបានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលប្រតិបត្ដិការស្រាវជ្រាវដល់ទីតាំងខារ៉ាអូខេយីហោ «នាគ មាស» និងផ្ទះសំណាក់យីហោ «សុខ សាន្ត» ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបន្តថា សមត្ថកិច្ចនគរបាលជំនាញបានអនុវត្ដ និងឃាត់ខ្លួន មនុស្សចំនួន០២នាក់ តាមការបញ្ជាក់ឲ្យដឹងពីលោកស្រី នាយការិយាល័យថា បុរសទាំង ២នាក់ ជាម្ចាស់ទីតាំង KTV និងផ្ទះសំណាក់ខាងលើ ទី០១-ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ ( ម្ចាស់ទីតាំងខារ៉ាអូខេ KTV ) និងទី០២-ឈ្មោះ តុញ ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ ( ជាម្ចាស់ផ្ទះសំណាក់ )។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបន្ថែមថា នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចនគរបាល បានធ្វើការសង្គ្រោះនារីវ័យក្មេង និងនារីចំណាស់បានចំនួន៨នាក់ ក្នុងនោះ ជាអនីតិជន ៥នាក់ និងធ្វើការចាប់យកដកហូតស្រោមអនាម័យដែលភ្ញៀវប្រើប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម ដោយមាននូវទឹករំអិលចំនួន០២ស្រោម ។
ដោយផ្អែកលើភស្ដុតាងនិងចម្លើយ សមត្ថកិច្ចបានធ្វើការបញ្ជូនម្ចាស់ទីតាំងរួមជាមួយ នារីរងគ្រោះទាំង៨នាក់មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ ។
ចំណែកក្មេងស្រីរងគ្រោះចំនួន៨នាក់ខាងលើ នគរបាលជំនាញបានប្រគល់ជូនទៅមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺធ្វើការរកដៃគូសហការបណ្ដុះបណ្ដាលជំនាញតាមលទ្ធភាពជួយដល់ក្មេងស្រីរងគ្រោះ រីឯម្ចាស់ទីតាំងដែលសមត្ថកិច្ចឃាត់ខ្លួន បានកសាងសំណុំរឿងបញ្ចូន ទៅអយ្យការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ