ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប្អូន​ល.ង់ទឹក បង​ស្ទុះ​លោ.ត​ទៅ​ជួយ ​ល.ង់​ស្លា.ប់​ទាំង​២នាក់

1 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ ២០២៥ មាន​ពី​ករណី​ក្មេង​លង់ទឹក​ស្រះ​ស្លាប់​ចំនួន​០២ នាក់ ស្ថិត​នៅ​ខាង…

ខេត្តព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ ២០២៥ មាន​ពី​ករណី​ក្មេង​លង់ទឹក​ស្រះ​ស្លាប់​ចំនួន​០២ នាក់ ស្ថិត​នៅ​ខាង ក្រោយ​ផ្ទះ​ភូមិ​កំ​ពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ក្មាង​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ វិច្ឆិកា ភេទ​ប្រុស អាយុ​១១ ឆ្នាំ ជា​សិស្ស និង​ឈ្មោះ សុខ កក្កដា ភេទ​ប្រុស អាយុ​០៩ ឆ្នាំ ជា​សិស្ស​ពីរ​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា ។

មូលហេតុ​ដំបូង​កុមារ​រង​គ្រោះជា​ប្អូន បាន​ចុះ​ទៅ​លេង​ទឹកស្រះ​ហើយ​លង់ បង​ឃើញ​ដូច្នោះ​ក៏​ស្ទុះ​លោត​ទៅ​ជួយ ទើប​បណ្ដាល​ឱ្យ​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់​បង ប្អូន​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​នគរបាល​ស្រុក​ជាំ​ក្សាន្ត ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​យាង អាជ្ញាធរ​មូលដ្ឋាន​ឃុំ គ្រូពេទ្យ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​សាកសព​កុមារ​ទាំង​ពីរ​នាក់ ឃើញ​ថា ពិត​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ។

សត្ត​កិច្ច​ក៏​បាន​ប្រគល់​សព​កុមារ​រង​គ្រោះ ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ