ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ​១អង្គ​ គង់​របៀប​ដូច​សមាធិ​ និងសើច​ម្នាក់ឯង លុះមួ​យស​ន្ធុះ​ស្រាប់តែធ្វើរឿងមួយយ៉ាងរន្ធ.ត់

3 អាទិត្យ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​តា​ព្រហ្ម លើ​ខ្នងភ្នំ​ត្បែងមានជ័យ ឃុំ​ឈានមុខ ស្រុក​ត្បែង​មាន​ជ​យ័ ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥…

ខេត្តព្រះវិហារ ៖ ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​តា​ព្រហ្ម លើ​ខ្នងភ្នំ​ត្បែងមានជ័យ ឃុំ​ឈានមុខ ស្រុក​ត្បែង​មាន​ជ​យ័ ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ បាន​ផ្តាច់​សង្ខា​ដោយ​អង្គ​ឯង​នៅ​ជាប់​ដើមឈើ មិន​ទាន់​ដឹង​ពី​មូលហេតុ​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដំបូង​គេ​បានឃើញ​ព្រះសង្ឃ​អង្គ​នោះ គង់​ធ្វើ​របៀប​ដូច​សមាធិ​សើច​ម្នាក់ឯង មួ​យស​ន្ធុះ​ស្រាប់តែ​ចងក​ធ្វើ​អត្តឃាត​ជាប់​ស្តោក​នៅ​ដើមឈើ ។

ព្រះសង្ឃ​ព្រះ​នាម កន ខែ​រ៉ាត់ ព្រះ​ជន្មាយុ​២៦ ព្រះ​វស្សា មាន​ទី លំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្កណ្ដាល​ ​បាន​ទៅ​បួស​រៀន​នៅ​វត្ត​តា​ព្រហ្ម លើ​កំពូលភ្នំ​ត្បែង ។

​បន្ទាប់​ពី​មាន​ហេតុ​ការ​នោះ​កើតឡើង កម្លាំង​សមត្ត​កិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន និង​ជំនាញ​ខេត្ត បង្កើត​គណកម្មការ​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ក្រោម​ការ​សម្របសម្រួល​ពី​ស្ថា​ប​ន័​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ជំវិញ​កន្លែង​កើតហេតុ ព្រះសង្ឃ​អង្គ​នោះ​ពិតជា​ធ្វើ​អត្តឃាត​ដ ចងក​សម្លាប់​ព្រះ​កាយ​ខ្លួនឯង​ប្រាកដ​មែន ប៉ុន្តែ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ពី​មូលហេតុ ដែល​ព្រះសង្ឃ​នោះ​ធ្វើ​អត្តឃាត ផ្តើម​ចេញពី​រឿង​អ្វី​ឡើយ ។

ក្រោយ​ពេល​សមត្ត​កិច្ច​ជំនាញ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​រួចរាល់ សព​ព្រះសង្ឃ​នោះ​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ជូន​គណកម្មការ អាចារ្យវត្ត ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ