ទិន្នន័យពីសហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងចិនបង្ហាញថា XEC ដែលជាប្រភេទមេរោគកូវីដ១៩ថ្មី អាចរីករាលដាលលឿនជាងប្រភេទ Omicron ផ្សេងទៀតនៅក្នុងល្បឿនពី ៨៤ទៅ១១០ភាគរយឯណោះ ។
វ៉ារ្យ៉ង់ XEC គឺជាប្រភេទ Omicron ដែលទើបនឹងលេចចេញថ្មីដែលត្រូវបានកំណត់អត្តសញ្ញាណដំបូង ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនា ឆ្នាំ២០២៤ ។ វា គឺជាកូនកាត់នៃប្រភេទរងពីរ គឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE) ។ ឥឡូវនេះ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់១៥ នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី ។
តាមសេចក្តីរាយការណ៍របស់កាសែត the Nation បានឲ្យដឹងថា កោះ ហុងកុង សិង្ហបុរី ចិន និងថៃ កំពុងតែស្ថិតនៅក្នុងការយកចិត្តទុកដាក់ ។

ប្រភពដដែលបានបន្តថា ស្ថានភាពនៃការរីករាលដាលដោយកូវីដ១៩ នៅហុងកុង ស្ថិតនៅក្រោមការត្រួតពិនិត្យស្របពេលដែលមជ្ឈមណ្ឌលការពារសុខភាពបានរាយការណ៍ថា អត្រានៃលទ្ធផលវិជ្ជមានបានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនអ្នកឆ្លងនៅឡើយ ។
នៅប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបានបង្ហាញថា ករណី កូវីដ១៩ បានកើនឡើង ២៨% ឡើងដល់ប្រមាណ ជាង ១៤.២០០ករណី។
នៅក្នុងប្រទេសថៃ ការផ្ទុះឡើងនៃមេរោគកូវីដ១៩ បានកើតឡើងឡើងបន្ទាប់ពីពិធីបុណ្យ ចូលឆ្នាំក្នុងខែមេសា ។

កាសែត Bangkok Post បានរាយការណ៍ថា ពីថ្ងៃទី១១ ដល់១៧ ខែឧសភា ថៃមានអ្នកឆ្លងកូវីដ១៩ សរុប៣៣.០៣០នាក់ នៅក្នុងនោះជិត២០០០នាក់ គឺត្រូវសម្រាកពេទ្យ ហើយនៅក្នុងនោះមាន២នាក់បានស្លា.ប់បន្ថែម ៕
ចែករំលែកព័តមាននេះ