ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ចុះ​សិក្សា​រៀបចំ​គោលដៅ​ទេសចរណ៍ និង​កញ្ចប់​ទស្សនកិច្ច​ភ្នំ​គូលែន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣-១៦ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ប​ច្ចេ​ទេស​ក្រសួងទេសចរណ៍ ដឹកនាំ​ដោយ​លោក ម៉ែ​ន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣-១៦ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​ប​ច្ចេ​ទេស​ក្រសួងទេសចរណ៍ ដឹកនាំ​ដោយ​លោក ម៉ែ​ន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ក្រុមការងារ​បាន​ចុះ​សិក្សា​នៅ​លើ​ទីតាំង​ជាក់ស្តែង សក្តានុពល ប្រមូល​ទិន្នន័យ និង​ស្វែងរក​បញ្ហា​ប្រឈម ក្នុង​ការ​អភិវឌ្ឍន៍​ទេសចរណ៍ សម្រាប់​រៀបចំ​ឯកសារ​ទស្សនទាន ស្តី​ពី​វិធាន​គន្លឹះ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​នរោត្តម​-​ភ្នំ​គូលែន (​អតីត​ដែនដី​រាជធានី​បុរាណ “​ម​ហិ​ន្ទ្រ​ប​ព​ត៌​”) នៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន ដោយ​មធ្យោបាយ​រថយន្ត ម៉ូតូ និង​ថ្នើ​រ​ជើង​រួម​មាន ៖ ១) សួន​កេសរ​កូ​ល សុខ អាន ២) ពើង​តា​ខុ​(​ពើង​ជ្រួញ​) ៣) ទឹកធ្លាក់​ភ្នំ​គូលែន ៤) ស្ទឹង​លិង្គ ១០០០ ៥) ព្រះ​អង្គ​ធំ ៦) ស្នាក់​ការ​ឧ​ទ្យា​នុ​រក្ស​ខ្នងភ្នំ ៧) រមណីយដ្ឋាន​ធី​ស័ក្តិ ៨) ទីតាំង​ថ្ម​ដាប់ ៩) ទីតាំង​បោះជំរំ​បេង​មាលា ១០) ពើង ៧៥ ឬ Camps International site ១១) ភូមិ​ខ្លាឃ្មុំ ១២) ប្រាសាទ​ខ្លាឃ្មុំ ១២) ប្រាសាទក្រហម ១៣) សហគមន៍​ទេសចរណ៍​ពពេល ១៤) ពើង​ត្បាល់ ១៥) ប្រាសាទ​អារាម​រោង​ចិន ១៦) ប្រាសាទ​អរ​ផ្អុង ១៧) វត្ត​ព្រះ​កាល ១៨) ល្អាង​ប្រចៀវ ១៩) ស្រះ​ដំរី ២០) ប្រាសាទដំរីក្រាប និង​២១) សហគមន៍​ទេសចរណ៍​ព្រៃធំ​អន្លង់​ធំ ។

ក្រុមការងារ ក៏​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​គោក​ធ្លក អាជ្ញាធរ​ស្រុក​/​ឃុំ មេ​ភូមិ វិស័យ​ឯកជន និង​ប្រជា​សហគមន៍ ដើម្បី​ទទួល​បាន​ព័ត៌មាន ទិន្នន័យ និង​បញ្ហា​ប្រឈម​នានា សំដៅ​រួម​គ្នា​ដោះស្រាយ និង​រៀបចំ​ពង្រឹងគុណភាព​ផលិតផល​/​សេវាកម្ម ធនធានមនុស្ស និង​សម្បទា​ទ្រទ្រង់​នានា សំដៅ​ជំរុញ​ការ​ស្នាក់​នៅ​របស់​ទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​ខ្សែ​ទស្សនកិច្ច ៖ ភ្នំពេញ​-​ភ្នំ​គូលែន​-​ក្រុង​សៀមរាប និង​ក្រុង​សៀមរាប​-​ភ្នំ​គូលែន​-​ភ្នំពេញ និង​ភ្ជាប់​ការ​ទស្សនា​ទៅ​កាន់​គោលដៅ​ជុំវិញ​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ