ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តតាកែវ ​កោតសរសើរ​តួនាទី​របស់​អ្នក​​សារព័ត៌មាន និង​រួមចំណែក​​ការ​អភិវឌ្ឍខេត្ត

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ នឹង​ក្រុម​ផលិត​មាតិកា…

ខេត្តតាកែវ​៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ នឹង​ក្រុម​ផលិត​មាតិកា នៅ​ខេត្តតាកែវ ជាង​១០០​នាក់ នឹង​ជា​ខួប​លើក​ទី​៧ ដើម្បី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​។

កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ស្និទ្ធស្នាល និង​សប្បាយ​រីករាយ ដោយ​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​ខេត្ត កងកម្លាំង​ទាំង​៣ មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​១០​។​ 

លោក​អភិបាលខេត្ត បាន​កោតសរសើរ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្សព្វ ផ្សាយ​ព័ត៌មាន​ពិត និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​រីកសាយ​ភាយ​ព័ត៌មាន​មិន​ពិត​នា​ពេល​បច្ចុប្បន្ន​។

លោក វ៉ី សំណាង បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់ សូម​បន្ត​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ជូន​ដល់​សាធារណជន​នឹង​បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​គ្នា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ និង​និយាយ​ថា «ទេ​!» ចំពោះ​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​ផល​ប៉ះពាល់​ដល់​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ