ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណីអាហារ​តាំង​លក់​នៅ​តំបន់​ផ្លូវ​ថ្មើរជើង​កាន់តែ​សម្បូរ​បែប​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ចំណីអាហារ និង​ការ​រៀបចំ​នៅ​ផ្លូវ​ថ្មើរជើង​(Walk Street) កាន់តែ​សម្បូរ​បែប​ពី​មួ​យ​ស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​។ នេះ​បើតាម​សំ​ណេ​រ​របស់​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ផេ​ក​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧ ឧសភា​…

រាជធានីភ្នំពេញ ​៖ ​ចំណីអាហារ និង​ការ​រៀបចំ​នៅ​ផ្លូវ​ថ្មើរជើង​(Walk Street) កាន់តែ​សម្បូរ​បែប​ពី​មួ​យ​ស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​។

នេះ​បើតាម​សំ​ណេ​រ​របស់​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ផេ​ក​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧ ឧសភា​ ឆ្នាំ​២០២៥​នេះ​ ក្រោយ​ពេល​ឯកឧត្ដម​និង​លោក​ជំទាវ​ដែល​អមដំណើរ​ដោយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដើរ​លេង​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើរជើង​(Walk Street)​មាត់ទន្លេ​។

ការ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដើរ​លេង​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើរជើង​(Walk Street) ពី​សំណាក់​ឯកឧត្ដម​ឃួ​ង ស្រេង គឺ​ដើម្បី​ជម្រុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំង រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ទីតាំង​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ជាមួយ​និង​ការ​រិះរក​ចំណុច​បំពេញបន្ថែម បើ​ទោះបី​ផ្លូវ​ថ្មើរជើង​(Walk Street) ទទួល​ការ​ពេញ​និយម​ពី​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ហើយ​ក្តី​។

នា​ផ្លូវ​ថ្មើរជើង​(Walk Street) ក្នុង​ស​ប្ដា​ហ៌​ទី​១៤​នេះ​បើ​ទោះបី​មិន​មានការ​បន្ថែម​ការ​សម្តែង​សិ​ល្បះ​ប្រពៃណី​ថ្មី​ក៏​ពិតមែន ប៉ុន្តែ បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ អន្តរជាតិ​នៅ​តែ​សម្រុក​ទៅ​ដើរ​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ ក្នុង​ទឹកមុខ​សប្បាយ​រីករាយ​។

គួរ​បញ្ជាក់​ថា​៖ ផ្លូវ​ថ្មើរជើង (Walk Street) ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​២​ថ្ងៃ ក្នុង​១​ស​ប្ដា​ហ៍​គឺ​ថ្ងៃ​សៅ​និង​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១១​យប់​។

ក្រោយ​ការ​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ថ្មើរជើង (Walk Street) ទទួល​បាន​ប្រជាប្រិយ៍ភាព​យ៉ាង​ខ្លាំង រហូត​ទទួល​បានការ​កោតសរសើរ​ពី​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ផ្ទាល់​ពី​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​មួយ​នេះ ជាប់​ចំណាក់​ថ្នាក់​លេខ​២​លើ​ពិភពលោក ឈ្មោះ​ថា​ជា​«​ទីក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ