ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈា​.​ម ជំងឺ​ម​មហារីក ជំងឺ​លើស​ឈា​.​ម និង​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺមិនឆ្លង​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​ចំពោះ​ប្រជាជន​កម្ពុជា​យើង ។ នៅ​ពេល​ក្រ​លែ​ក​មើល​ជុំវិញ​ខ្លួន​យើង​នោះ​យើង​នឹង​ឃើញ​ថា មាន​ង​បងប្អូន សាច់ញាតិ…

ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈា​.​ម ជំងឺ​ម​មហារីក ជំងឺ​លើស​ឈា​.​ម និង​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺមិនឆ្លង​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​ចំពោះ​ប្រជាជន​កម្ពុជា​យើង ។ នៅ​ពេល​ក្រ​លែ​ក​មើល​ជុំវិញ​ខ្លួន​យើង​នោះ​យើង​នឹង​ឃើញ​ថា មាន​ង​បងប្អូន សាច់ញាតិ និង មិត្តភក្តិ​កើត​ជំងឺ​ណាមួយ​ក្នុង​ចំណោម​ជំងឺ​នេះ​ជា​មិន​ខាន ។

ជាមួយ​ស្ថានភាព​ដ៏​អាក្រក់​នេះ វា​តម្រូវ​អោយ​មានកា​រួម​គ្នា​ជា​ធ្លុង​មួយ​មិន​ថា ប្រជាជន ឬ​ក៏​មន្ត្រី​ឡើយ ដើម្បី​យុទ្ធនាការ​ដ៏​ខ្លាំងក្លា​មួយ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​កើត​ជំងឺ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ ។ ជំងឺមិនឆ្លង​បាន​ស​ម្លា​.​ប់​មនុស្ស​វ័យ​កណ្តាល​ជា​ច្រើន​នៅ​កម្ពុជា​យើង ដោយ​តម្រូវ​អោយ​យើង​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ចាប់តាំងពី​ក្មេង​ទៅ ។

ក្រសួងសុខាភិបាល​ក៏​ទទួលស្គាល់​ពី​គ្រោះថ្នាក់ និង​កំណើន​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ ។ កន្លង​មក​មាន​របាយការណ៍​ថា ៦៤%​នៃ​ការ​ស្លា​.​ប់​របស់​ប្រជាជន​កម្ពុជា គឺ​បណ្ដាល​ពី​ជំងឺមិនឆ្លង​ក្នុង​នោះ​មាន​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈា​.​ម​នេះ​មាន​អត្រា​ស្លា​.​ប់​ខ្ពស់​ជាងគេ គឺ​ប្រមាណ​ជា​២៤​ភាគរយ ។

ចំណែក​អង្គការ​សុខភាព​ពិភពលោក​វិញ​បានអោយ​ដឹង​ថា ជំងឺ​ទាំង​ពីរ​នេះ គឺជា​ឃា​.​តករ​ដ៏​ចម្បង​បំផុត​របស់​ពិភពលោក​ដោយ​វា​បាន​រួមចំណែក​ដល់​ការ​ស្លា​.​ប់រប​ស់មនុស្ស​ដល់​ទៅ​១៣​ភាគរយ ពោល គឺ​មាន​ចំនួន​ដល់​ទៅ​៩​លាន​នាក់ ។

រឿង​នេះ ជា​រឿង​ធ្ងន់ធ្ងរ​មួយ​ដែល​ចាំបាច់​គ្រប់​គ្នា​យកចិត្តទុកដាក់​ថែទាំ​សុខភាព តាម​រយ​: ការ​បរិភោគ​អាហារ​មាន​សុខភាព ការ​ហាត់ប្រាណ និង វិធានការ​ថែទាំ​សុខភាព​ផ្សេង​ៗ​ទៀត​។ ទន្ទឹម​នោះ វា​ក៏​ចាំបាច់​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ជំងឺ​នេះ និង​វិធី​បង្ការ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ផង​ដែរ ។

ក្រសួងសុខាភិបាល​និង រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​កិច្ច​ប្រឹងប្រែង និង​ការ​តាក់តែង​គោលនយោបាយ និង​ផែនការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង ។ ជា​ពិសេស​ថ្មី​ៗ​នេះ រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​ប្រកាស​ផែនការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ។ នេះ​ជា​ផ្នែក​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង​ដូច​ជា ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​ឈា​.​ម ។

បន្ថែម​លើ​ជំងឺមហារីក​នោះ កម្ពុជា​ក៏​ត្រូវការ​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ និង​ទូលំទូលាយ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​ផ្សេង​ទៀត​ចំនួន​បួន គឺ​ជំងឺ​បេះដូង ជំងឺ​លើស​ឈា​.​ម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃ​ឈា​.​ម​ខួរក្បាល​ផង​ដែរ ។ ចំណែក​ប្រជាជន​កម្ពុជា ម្នាក់​ក៏​ត្រូវ​តែ​មានការ​យល់​ដឹង​ថា ជំងឺមិនឆ្លង​ទាំងនេះ គឺ​សុទ្ធតែ​អាច​ការពារ​បាន​តាម​រយ​:​សកម្មភាព​របស់​យើង​ម្នាក់​ៗ​ក្នុង​ការ​រស់នៅ ការ​បំពេញការងារ និង​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ជាដើម ។

បុគ្គល​ម្នាក់​ៗ ត្រូវ​ចាប់ផ្តើម​ពី​ខ្លួនឯង​ទៅ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ។ យើង​ត្រូវ​ចាំ​ថា គ្មាន​នរណា​ម្នាក់​អាច​ជួយ​យើង​បាន​ឡើយ បើសិនជា​យើង​មិន​ជួយ​ខ្លួនឯង ។ ទ្រឹស្តី​នេះ គឺ​មិន​ត្រឹមតែ​ត្រឹមត្រូវ​ក្នុង​ជីវិត​រស់នៅ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​មាន​ប្រសិទ្ធភាព​ផង​ដែរ ដើម្បី​ការពារ​យើង​ពី​ជំងឺ​កា​.​ច​សាហា​.​វ​ទាំង​៥ ដែល​លើក​ឡើង​ខាងលើ ។ យើង​ម្នាក់​ៗ​អាច​បង្ការ​ការ​កើត​ជំងឺ​នេះ បាន​តាម​រយ​:​ផ្លាស់​ប្តូរ​ទម្លាប់​នៅ​ក្នុង​រស់នៅ​ដូច​ជា ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព ការ​ថ្លឹងថ្លែង​ការងារ និង​សុខភាព និង​ការ​ហាត់ប្រាណ​អោយ​បាន​កន្លះ​ម៉ោង​យ៉ាងតិច ក្នុង​មួយ​ថ្ងៃ និង​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។

នៅ​កន្លែង​ការងារ​វិញ គេ​ក៏​គួរ​បង្កើន​ការ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​បុគ្គលិក តាម​រយ​:​ការ​បង្កើត​បរិយាកាស​ការងារ​ដ៏​ល្អ​មួយ ដើម្បី​កុំអោយ​សម្ពាធ​ការងារ​ក្លាយជា​បញ្ហា​ស្ត្រេ​ស​ធ្ងន់ធ្ងរ និង​ជំងឺផ្លូវចិត្ត​ផ្សេង​ៗ​ទៀត ។ ជា​លក្ខណ​:​វេជ្ជសាស្ត្រ ជំងឺ​បេះដូង ជំងឺ​លើស​ឈា​.​ម និង​ជំងឺ​ដា​.​ច់​សរសៃ​ឈា​.​ម​ខួរក្បាល​ក៏​មាន​ទំនាក់ទំនង​នឹង​ស្ត្រេ​ស ព្រមទាំង​ជំងឺផ្លូវចិត្ត​ផ្សេង​ទៀត​ដែរ ។

ចំណែក​អ្នក​រកស៊ី​ចិញ្ចឹមជីវិត​វិញ ត្រូវ​តែ​មាន​សីលធម៌​នៅ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​មិន​ត្រូវ​រកស៊ី​អ្វី​ដែល​នាំ​ដល់​ការ​បំផ្លាញ​សុខភាព និង​ជីវិត​របស់​អ្នក​ដទៃ​ឡើយ ។ ឧទាហរណ៍ បើសិនជា​លក់​ម្ហូប​អហារ អ្នកលក់​ត្រូវ​តែ​លក់​តែ​អាហារ​ណា ដែល​មិន​ខូចគុណភាព និង​មាន​ដាក់​ថ្នាំ​គីមី​ឡើយ ។

នៅ​ពេល​ដែល​គ្រប់​គ្នា​ផ្តល់​តម្លៃ​ដល់​សុខភាព និង​ជីវិត​ដល់​ខ្លួនឯង និង​អ្នក​ដទៃ យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង​ទាំង​៥​ខាងលើ នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជា​លទ្ធផល ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន អាច​ចាក​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហើយ ប្រទេស​កម្ពុជា​ដ៏​មាន​សុខភាព​ល្អ​មួយ​នឹង​លេច​ជា​រូបរាង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ