ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ចេញពី​បញ្ហា​តានតឹង​នៅ​ព្រំដែន រហូត​ដល់​មានការ​លេច​ធ្លា​.​យ​សំឡេង​សន្ទនា​ជាមួយនឹង​មេដឹកនាំ​នៅ​កម្ពុជា​-​ថៃ បាន​កំពុង​តែ​ព្យាយាម​យក​បញ្ហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត មក​សង្កត់​កម្ពុជា ខណៈ​ដែល​ថៃ​ខ្លួនឯង​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​ធ្ងន់ធ្ងរ​ផង​ដែរ ។ ការ​ធ្វើការ​ចោទប្រកាន់​បែប​នេះ មក​លើ​ប្រទេស​កម្ពុជា គឺ​នឹង​ធ្វើ​អោយ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ៗ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ដោយ​បង្កើត​ជា​សំនួ​រថា តើ​ថៃ​មាន​ឆន្ទៈ​ពិតប្រាកដ…

ឈាន​ចេញពី​បញ្ហា​តានតឹង​នៅ​ព្រំដែន រហូត​ដល់​មានការ​លេច​ធ្លា​.​យ​សំឡេង​សន្ទនា​ជាមួយនឹង​មេដឹកនាំ​នៅ​កម្ពុជា​-​ថៃ បាន​កំពុង​តែ​ព្យាយាម​យក​បញ្ហា​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត មក​សង្កត់​កម្ពុជា ខណៈ​ដែល​ថៃ​ខ្លួនឯង​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​ធ្ងន់ធ្ងរ​ផង​ដែរ ។

ការ​ធ្វើការ​ចោទប្រកាន់​បែប​នេះ មក​លើ​ប្រទេស​កម្ពុជា គឺ​នឹង​ធ្វើ​អោយ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ៗ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ដោយ​បង្កើត​ជា​សំនួ​រថា តើ​ថៃ​មាន​ឆន្ទៈ​ពិតប្រាកដ នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ព្រំដែន​ជាមួយ​កម្ពុជា ឬទេ?

បើ​ថៃ​ចេះ​តែ​បង្កើត​ភាព​តានតឹង​នោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ពិបាកទៅ​ៗ​ហើយ​ធ្វើ​អោយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្លាយជា​អ្នក​រង​គ្រោះ​ដ៏​ពិតប្រាកដ ។ ចំណែក​ប្រវត្តិសាស្ត្រ​នឹង​ចារ​ទុក​រាល់​ការ​ទទួលខុសត្រូវ​ទាំងនេះ ។

សារព័ត៌មាន The Nation របស់​ថៃ បាន​រាយការណ៍​ថា អង្គការសហប្រជាជាតិ ទាមទារ​អោយ​ថៃ​ឆ្លើយ​តប​ចំពោះ​ចំណុច​សំខាន់​ទាក់ទង​នឹង​រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន​ឡាញ​នេះ​ផង​ដែរ ។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផៃ​ថង​ថា ស៊ី​ណា​វ៉ា​ត្រា បែរជា​បាន​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដកស្រង់​សម្តី កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ដោយ​ចោទប្រកាន់​កម្ពុជា​ថា គឺជា​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​ឆបោក ឬ​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ហើយ​បាន​ចាត់​ទុក​ចំណាត់ការ​បិទ​ព្រំដែន និង​បញ្ហា​ដែល​ថៃ​បង្ក​ឡើង​ដោយ​ឯកតោភាគី​ជាមួយនឹង​កម្ពុជា ដោយសារ​តែ​បញ្ហា​ព្រំដែន​ទៅ​ជា​រឿង​នេះ​ទៅ​វិញ ។

ការ​លើក​ឡើង​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺជា​ការ​ផ្សារ​ភ្ជាប់​រឿង​ពីរ​ផ្សេង​គ្នា​ទៅ​ជា​រឿង​តែ​មួយ ហើយ​ព្យាយាម​យក​បញ្ហា​មួយ​ទៅ​បិទ​ខ្ចប់​បញ្ហា​ដ៏​រសើប ដែល​កំពុង​តែ​កើត​មាន​រវាង​ថៃ និង​កម្ពុជា ។

នៅ​ពេល​នេះ សភាពការណ៍​នៅ​ព្រំដែន​កំពុង​តែ​តានតឹង ហើយ​កងកម្លាំងប្រដាប់អាវុធ​ប្រទេស​ទាំង​ពីរ​បាន​កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា ដែល​ឥឡូវនេះ​វា​បាន​វិវត្តន៍​ចេញពី​ការ​តានតឹង​រឿង​ព្រំដែន ទៅ​ជា​ភាព​តានតឹង​ខាង​សេដ្ឋកិច្ច ហើយ​ក៏​តានតឹង​ខាង​ការទូត ឥឡូវ​មក​យក​កម្ពុជា​ទៅ​ឡូ​កឡំ​នឹង​រឿង​ដែល​ពិបាក​នឹង​ទទួល​មួយទៀត គឺ​រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​នេះ ។

រឿង​ដែល​ថៃ​បាន​លើក​ឡើង​នេះ វា​មិនមែន​ជា​រឿង​ដែល​កើត​មាន​ឡើង តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ នៅ​ថៃ​ខ្លួនឯង​ក៏​មាន ។ ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ បាន​កំពុង​តែ​រីក​ដុះដាល​ជា​ច្រើន​នៅ​លើ​ពិភពលោក​ពីព្រោះ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​គេ​អាច​ធ្វើ​រឿង​នេះ បាន​យ៉ាង​ងាយ​ឲ្យ​តែ​កន្លែង​ណា​មាន​អ៊ីនធឺណិត ។

រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ វា គឺជា​រឿង​សាកល​ដែល​ទាមទារ​កិច្ច​សហប្រតិបត្តិការ និង​ធ្វើការ​រួម​គ្នា​ជា​សាកល ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់​រួច​ហើយ​ថា ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ស្មុគស្មាញ និង​វិវត្តន៍​ជា​ប្រចាំ​ដែល​រួម​បញ្ចូល​បច្ចេកវិទ្យា តួអង្គ​ពាក់ព័ន្ធ និង​មាន​លក្ខណៈ​ងាយ​រង​គ្រោះ ។

ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ មាន​លក្ខណៈ​ឆ្លង​ដែន និង​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ជា​ប្រព័ន្ធ​ទើប​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាមទារ​ឱ្យ​មាន​កិច្ចសហការ ប្រកបដោយ​និរន្តរភាព ជា​ពិសេស​រវាង​រដ្ឋាភិបាល​មួយ​ទៅ​កាន់​រដ្ឋាភិបាល​មួយទៀត ។ ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន គឺជា​បញ្ហា​ប្រឈម​រួម​គ្នា​ដែល​ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​រួម ជា​ជាង​ការ​កេង​ចំណេញ​នយោបាយ​ដោយ​ការ​រុញ​ដាក់​គ្នា ឬ​បាចទឹក​ដាក់​គ្នា ។

ដើម្បី​ឲ្យ​កិច្ចការ​នេះ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ថៃ គួរតែ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បណ្តាញ​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អន​ឡាញ ឬ​តាម​អ៊ីនធឺណិត នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ចូលរួម​ក្នុង​កិច្ចសហការ​គ្នា ជា​ជាង​ការ​ចោទប្រកាន់​គ្នា​ដោយ​មិន​មានការ​ទទួលខុសត្រូវ ។

ពាក់ព័ន្ធ​នឹង​រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រភេទ​នេះ កម្ពុជា​មិនមែន​ទើបតែ​ធ្វើ​ដូច​ថៃ​នោះ​ទេ ។ ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​អនុវត្ត​កិច្ចការ​នេះ តាំង​តែ​ពី​មុន​កូ​វី​ដ​១៩ រីក​រាលដាល​មក​ម្ល៉េះ ។ ហើយ​មាន​ឧ​ក្រិ​.​ដ្ឋ​ជន ជា​ច្រើន​រូប​ដែល​កម្ពុជា​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ក្រោម​កិច្ចសហការ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចិន ។

ចំណែក​ថៃ គឺ​ទើបតែ​បាន​ផ្អើល​ចាត់វិធានការ​នេះ គឺ​ក្រោយ​ពេល​ដែល​តារា​សម្តែង​ចិន​ឈ្មោះ វ៉ា​វ ស៊ី​ង (Wang Xing) ដែល​ត្រូវ​បាន​ជន​ឆ​បោ​.​ក​ជួញដូរ​ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ទៅ​កាន់​ទីតាំង​ប្រតិបត្តិការ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ទេសចរ​ចិន​មក​កាន់​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ ។

ការ​ចោទប្រកាន់​ដែល​ថា កម្ពុជា​ជា​មូលដ្ឋាន​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​បែប​នេះ​មិន​អាច​ទទួលយក​បាន​ឡើយ ។ រឿង​ឧ​ក្រិ​.​ដ្ឋ​កម្ម នេះ គឺជា​បញ្ហា​គំ​រា​.​ម​កំ​ហែ​.​ង​ដ៏​ស្មុគស្មាញ​បំផុត និង​គ្មាន​ព្រំដែន ។ ដើម្បី​បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​វា​ទាមទារ​យុទ្ធសាស្ត្រ និង​តម្លាភាព ហើយ​ជា​ពិសេស គឺ​កិច្ច​សហប្រតិបត្តិការ​ហើយ​ធ្វើការ​ជាមួយ​គ្នា ហើយ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ទាំងអស់​គ្នា ។

នៅ​ក្នុង​ករណី​ដែល​យើង​រវល់​តែ​បាចទឹក​ដាក់​គ្នា នោះ គឺជា​ពេលវេលា​ដែល​ឧ​ក្រិ​.​ដ្ឋ​ជន​កាន់តែ​បានចិត្ត ហើយ​កាន់តែ​មានឱកាស​ទូលំទូលាយ​នៅ​ក្នុង​ការ​ប្រ​ពឹត្ត​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​បន្ត​និង​កាន់តែ​សាហា​.​វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ