ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះ សម័យ​៥G និង​ឌី​ជី​ថ​ល ស្អី​ក៏​ទំនើប​ដែរ រហូត​ដល់​អ្នកខ្លះ​ដើរទៅ​ណា​មក​ណា​លែង​មាន​លុយ​នៅ​ក្នុង​ហោប៉ៅ​ហើយ ។ សូ​ម្បី​តែ​សប់​កង់​ម៉ូតូ​៥០០​រៀល ក៏​បាន​ទូរ​ទាត់​លុយ​តាម​ទូរស័ព្ទ​ដៃ​ដែរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ងាយស្រួល…

សម័យនេះ សម័យ​៥G និង​ឌី​ជី​ថ​ល ស្អី​ក៏​ទំនើប​ដែរ រហូត​ដល់​អ្នកខ្លះ​ដើរទៅ​ណា​មក​ណា​លែង​មាន​លុយ​នៅ​ក្នុង​ហោប៉ៅ​ហើយ ។ សូ​ម្បី​តែ​សប់​កង់​ម៉ូតូ​៥០០​រៀល ក៏​បាន​ទូរ​ទាត់​លុយ​តាម​ទូរស័ព្ទ​ដៃ​ដែរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ងាយស្រួល តើ​អ្នក​ណាខ្លះ​ធ្លាប់​អស់​លុយ​ពី​ក្នុង​កុង​មិនដឹង​ខ្លួន​ដែរ​ឬទេ?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​អ្នក​ចែករំលែក​តាម​បណ្តាញ​សង្គម​ខ្លះ​ៗ ហើយ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​ការ​អស់​លុយ​ពី​ក្នុង​កុង​មិនដឹង​មូលហេតុ ។ តាម​ការ​ចែកចាយ អ្នក​ដែល​អស់​លុយ​នោះ គឺ​ដោយ​កូន​ៗ​របស់​ពួក​គេ​យក​ទូរស័ព្ទ​ឪពុក​ម្តាយ​ដែល​មាន​គណនី​ធនាគារ នៅ​ក្នុង​នោះ​ទៅ​កុម្ម៉ង់​ទិញ​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត ។

ក្មេង​ៗ​ឥឡូវ​ឆាប់​ចាប់​បាន​ណាស់ រឿង​បច្ចេកវិទ្យា​នេះ ដោយ​អ្នកខ្លះ​ពួក​គេ​បានឃើញ​តែ​ឪពុក​ម្តាយ​គេ​ចុច​តែ​ម្តង​ទេ គឺ​គេ​អាច​ចាំ​បាន​ទាំងអស់ ហើយ​ពួក​គេ​ក៏​អាច​នឹង​យក​ទូរស័ព្ទ​យើង​ចុច​នាំ​ឲ្យ​មាន​បញ្ហា​ក៏​មាន​ផង​ដែរ ។ ពួក​គេ​អាច​សង្កេត តាំងពី​ពេល​ដែល​យើង​ចាប់ផ្តើម និង​បញ្ចប់​ប្រតិបត្តិការ ហើយ​គេ​អាចយ​កមក​ប្រើប្រាស់ គឺ​បាន​យ៉ាង​ងាយ​បំផុត ។

ក្រៅពី​នោះ​ក៏​មាន​អ្នកខ្លះ គឺ​ត្រូវ​បានកូន​ៗ​របស់​ពួក​គេ​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​អន​ឡាញ​លួច​ទូរស័ព្ទ​វេ​លុយ​យក​ទៅ​បញ្ជា​ទិញ​អ្វី​ៗ​នៅ​ក្នុង​ហ្គេ​ម ដើម្បី​គេ​លេង​ឈ្នះ ។ អ្នកខ្លះ​ទៀត​ក៏​អាច​នឹង​លួច​វេ​លុយ​ពី​គណនី​ឪពុក​ម្តាយ​ទៅ​គណនេយ្យ​របស់​ពួក​គេ​បាន ពីព្រោះ​នៅ​សម័យនេះ​ធនាគារ​ខ្លះ គឺ​មិន​ចាំបាច់​ទៅ​ធនាគារ​ទេ​គឺ​អោយ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ដែល​អាជ្ញាធរ​ចេញ​ចាប់តាំងពី​អាយុ​១៦​ឆ្នាំ គឺ​ពួក​គេ​អាច​បង្កើត​គណនី​ធនាគារ​បាន​ហើយ ។

ដើម្បី​សុវត្ថិភាព ឪពុក​ម្តាយ​គួរ​កុំ​ទម្លាប់​ឲ្យ​កូន​ៗ​លេង​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​យើង ហើយ​គួរតែ​ឧស្សាហ៍​ធ្វើការ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​គណនី​ធនាគារ​នានា ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ពីព្រោះ​ថា ក្មេង​ៗ គឺ​ពួក​គេ​ពិតជា រវាស​ភ្នែក​ណាស់ ។ គេ​ក្រឡេក​តែ​មួយ​ភ្លែត គេ​អាច​ចាំ​លេខ​សម្ងាត់​ធនាគារ​យើង​បាន​ដោយ​ងាយ ។

មិន​បាន​ទេ ក្មេង​ៗ​សម័យនេះ ពួក​គេ​មាន​ភាព​វ័យឆ្លាត ហើយ​កាន់តែ​វាងវៃ ដូច្នេះ​គួរតែ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​សុវត្ថិភាព​គួរតែ​កុំ​ធ្វេសប្រហែស ប្រយ័ត្ន​ទឹកភ្នែក​ហើយ​យំ​លែង​ចេញ ។ ក្រៅពី​ការ ប្រុង​ប្រយ័ត្ន​ហើយ​នោះ​ឪពុក​ម្តាយ​គួរតែ​ព្យាយាម​បញ្ជ្រាប​ចំណេះដឹង នៅ​ក្នុង​ការ​ស្វ័​យ​រិះគិត​អំពី​ការ​ទទួលខុសត្រូវ​ដល់​កូន​ៗ​របស់​ពួក​គេ ដើម្បី​កុំអោយ​ពួក​គេង​ប់ង​ល់​នឹង​អ្វីមួយ ។ ហើយ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ ចំពោះ​ក្មេង​តូច​ៗ ដោយពេល​ខ្លះ​ពួក​គេ​មិន​មាន​ចេតនា ប៉ុន្តែ​ដោយសារ​តែ​ការ​ចង់​ចេះ​ចង់​ដឹង ពួក​គេ​អាច​នឹង​ស្រាវជ្រាវ​ចុច​នេះ​ចុច​នោះ​នាំ​ឲ្យ​យើង​អាច​ខូចខាត​ទ្រព្យសម្បត្តិ​ហើយ​នោះ គឺ​អាច​នឹង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នេះ​ផង​ដែរ ។

នៅ​ក្នុង​ករណី​ដែល​ឪពុក​ម្តាយ​នោះ ជួប​ករណី​នេះ​គួរតែ​និយាយ​ជាមួយ​កូន​ៗ​ដោយ​ត្រង់​នៅ​ពេល​មាន​បញ្ហា​នេះ​កើតឡើង ហើយ​ព្យាយាម​ពន្យល់​ពួក​គេ​ដោយហេតុ និង​ផល ក៏​ដូច​ជា បញ្ហា​ប្រឈម​ពី​ទ​ង្វើ​រ​របស់​ពួក​គេ ។ ឪពុក​ម្តាយ គួរតែ​បញ្ជ្រាប​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ ហានិភ័យ​នៃ​ការ​ចាយវាយ​ផ្តេសផ្តាស់ ហើយ​ក៏​គួរតែ​ទម្លាប់​កុំអោយ​កូន​ៗ​កាន់​ទូរស័ព្ទ​ដៃ​របស់​យើង​លេង ។

សរុប​ទៅ​សូម​ប្រុង​ប្រយ័ត្ន ! សម័យនេះ​អ្វី​ក៏​ស្រួល​ដែរ ប៉ុន្តែ​ការ​ស្រួល​ពេក​នេះ​ក៏​វា​នឹង​បង្ក​ជា​បញ្ហា​នៅ​ពេល​អនាគត ដូច្នេះ​យើង​គួរតែ​ទុកដាក់​ទូរស័ព្ទ​ឲ្យ​ត្រឹមត្រូវ ។ សូមកុំ​ទម្លាប់​ឲ្យ​កូន​ៗ​កាន់​ទូរស័ព្ទ​របស់​យើង ពីព្រោះ​ពួក​គេ​នៅ​ខ្ចី​ណាស់ ដូច្នេះ​យើង​អាច​នឹង​មាន​បញ្ហា​ខាតបង់ បើ​យើង​ប្រហែស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ