ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សម័យនេះ បុរស​ៗ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ និង​មន្ត្រីរាជការ ដែល​បែកធ្លាយ​រឿង​រំ​លោ​.​ភ​ច្បាប់​ឯក​ពន្ធភាព ពោល គឺ​ទៅ​លួចលាក់​មាន​ស្រី ឬ​មាន​ប្រពន្ធចុង ដឹង​តែ​ត្រូវ​រង​គ្រោះជា​ដំណំ អស់ទាំង​កិត្តិយស និង​អាច​អស់​ដល់​យសស័ក្តិ…

នៅ​សម័យនេះ បុរស​ៗ​នៅ​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ និង​មន្ត្រីរាជការ ដែល​បែកធ្លាយ​រឿង​រំ​លោ​.​ភ​ច្បាប់​ឯក​ពន្ធភាព ពោល គឺ​ទៅ​លួចលាក់​មាន​ស្រី ឬ​មាន​ប្រពន្ធចុង ដឹង​តែ​ត្រូវ​រង​គ្រោះជា​ដំណំ អស់ទាំង​កិត្តិយស និង​អាច​អស់​ដល់​យសស័ក្តិ និង​តួនាទី​ក៏​ដូច​ជា ភារកិច្ច​ថែម​ទៀត ។

សម័យនេះ ខុស​ពី​សម័យ​មុន ដោយសារ​តែ​តាំងពី​មាន​បណ្តាញ​សង្គម​មក មាត់​មនុស្ស​កាន់តែ​ធំ ហើយ​ត្រចៀក​ក៏​កាន់តែ​វែង​ដែរ ។ ដូច្នេះ​កុំ​ប្រហែស ។ តែ​ប្រហែស គឺ​ប្រហោង និង​មាន​បញ្ហា​ដល់​ខ្លួន​តែ​ម្តង ។ សម្រាប់​បុរស​ៗ ដែល​មាន​ប្រពន្ធ ឬ​ដៃគូ​ជីវិត ជា​អ្នកចេះ​គិត ចេះ​គូរ ហើយ​មិន​ចេះ​រករឿង គឺជា​រឿង​សំណាង​ហើយ ។ ប៉ុន្តែ​សម្រាប់​បុរស ដែល​មាន​ដៃគូ​ជីវិត មិន​យោគយល់​បញ្ហា​នេះ គឺ​ប្រយ័ត្ន​ស៊យ​នៅ​ថ្ងៃ​ណាមួយ​ដូច​ជា ករណី​កើត​មាន​ឡើង​នៅ​ខាង​ខេត្តកំពត ដែល​ផ្ទុះ​នៅ​លើ​បណ្តាញ​សង្គម នៅ​ដើមខែ​មិថុនា​ថ្មី​ៗ​នេះ​ជាដើម ។

ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ មន្ត្រី​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​មួយ​រូប​ដែល​មាន​ឋានៈ​ជា​អភិបាលរង​ស្រុក​មួយ នៅ​ខេត្តកំពត​ដែល​ផ្ទុះ​រឿងអាស្រូវ ត្រូវ​ប្រពន្ធ​ទៅ​អុកឡុក​នៅ​រោង​ពិធី ដែល​មន្ត្រី​រូប​នោះ​បាន​លួច​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី ទាំង​ដែល​មិន​ទាន់​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច ហើយ​គ្រួសារ​ប្រពន្ធដើម​តាម​ទាន់​ឈ្លោះ​គ្នា​ផ្អើល​ឆោឡោ​ពេញ​រោងការ ។

រឿង​នេះ ត្រូវ​បែកធ្លាយ​តាម​បណ្តាញ​សង្គម បង្ក​ការ​ចែករំលែក និង​ចូល​ទៅ​បញ្ចេញយោបល់​ព្រោង​ព្រា​ធ ហើយ​ក្រោយមក​បុរស​ជា​សាមី រឿង​ក៏​បាន​ចេញ​មក​បំភ្លឺ ហើយ​បាន​អះអាង​ថា រឿង​នោះ គឺជា​រឿង​មិន​ពិត ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​រឿង​នេះ​ត្រូវ​បាន​រដ្ឋបាល​ខេត្តកំពត​ប​ញ្ចូ​ន​ទៅ​ថ្នាក់លើ​ដោះស្រាយ​បាត់​ទៅ​ហើយ ។

តាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្តកំពត បាន​ប្រកាស​ថា ស្ថាប័ន​មិន​មិន​គាំទ្រ​ដាច់ខាត ចំពោះ​ករណី​នេះ និង​បាន​លើក​សំណើ​គោរព​ជូន​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ វិន័យ ស្រប​តាម​កំហុសឆ្គង ដែល​មន្ត្រី​រូប​នោះ​បាន​ប្រព្រឹត្ត ។

រដ្ឋបាល​ខេត្តកំពត បាន​ប្រកាស​ថា រឿងរ៉ាវ កាលពី​វេលា​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ គឺ​ពិតជា​បាន​ត្រូវ​គេ​បង្ហោះ​ជា​ច្រើន នៅ​លើ​បណ្តាញ​សង្គម ហើយ​លើក​ឡើង​ថា មន្ត្រី​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ កិត្តិយស​របស់​ខ្លួន និង​អង្គភាព ។

រដ្ឋបាល​ខេត្តកំពត មិន​គាំទ្រ​ដាច់ខាត ចំពោះ​ករណី​ខាងលើ​នេះ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល ។ រដ្ឋបាល​ខេត្ត​នឹង​លើក​សំណើ​គោរព​ជូន​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​វិន័យ ស្រប​តាម​កំហុសឆ្គង​ដែល​មន្ត្រី​រូប​នេះ​បាន​ប្រព្រឹត្ត ។

សូម​ប្រុង​ប្រយ័ត្ន អស់លោក​មន្ត្រី​ដែល​មាន​ចរិត ឬ​ចូល​ចិត្ត​ខិលខូច​នឹង​រឿងស្រី​ញី ។ ជា​ការ​ពិត ការ​រស់នៅ​ជួបជុំ​គ្រួសារ​ហើយ​បែកបាក់ គឺជា​រឿង​ឯកជន​ភាព​របស់​បុរស និង​ស្ត្រី​ជា​ដៃគូ ។ នៅ​ក្នុង​ករណី​ជីវិត​ជា​គូ មិន​ចុះសម្រុង គ្មាន​នរណា​ហាមឃាត់​យើង​មិន​អោយ​ចែកផ្លូវ​គ្នា​ទេ ។ ប៉ុន្តែ​មុន​នឹង​មាន​អ្នក​ថ្មី សូម​ជម្រះ​ជាមួយ​អ្នក​ចាស់​អោយ​ជ្រះស្រឡះ​តាម​ផ្លូវច្បាប់ ។ នៅ​ក្នុង​ករណី​មិន​ទាន់​ជ្រះស្រឡះ​ទេ វា​នឹង​មានរឿង​រសេមរសាម និង​បញ្ហា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការងារ​និង​កិត្តិយស​បែប​នេះ ។ មិន​ដូច​សម័យ​មុន​ទេ សម័យនេះ ពិបាក​លាក់បាំង​ណាស់ ។ ដូចនេះ​បុរស​ៗ​សូម​ប្រុង​ប្រយ័ត្ន ជា​ពិសេស គឺ​នៅ​ក្នុង​ជួរ​មន្ត្រី និង​កងកម្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ