ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន មាន​តាំងពី​ម៉ូតូ​ដល់​រថយន្ត​ដែល​បាន​យក​ទៅ​កែ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​លាន់​ហើយ​ឭ​ខុស​ពី​ផលិតផល​ចេញពី​រោងចក្រ គួរតែ​បញ្ឈប់​ទៅ ។ វា​មិន​សង្ហារ​ទេ ហើយ​វា​ក៏​មិន​ឡូយ​ដែរ ។ ប៉ុន្តែ​វា​អាច​ត្រូវ​សមត្ថកិច្ច​ចាប់​យក​មក​អប់រំ​នាំ​ខាត​ពេល​ខាត​វេលា ។ រឿង​បំពុល​ដោយ​សំឡេង…

អ្នក​ដែល​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន មាន​តាំងពី​ម៉ូតូ​ដល់​រថយន្ត​ដែល​បាន​យក​ទៅ​កែ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​លាន់​ហើយ​ឭ​ខុស​ពី​ផលិតផល​ចេញពី​រោងចក្រ គួរតែ​បញ្ឈប់​ទៅ ។ វា​មិន​សង្ហារ​ទេ ហើយ​វា​ក៏​មិន​ឡូយ​ដែរ ។ ប៉ុន្តែ​វា​អាច​ត្រូវ​សមត្ថកិច្ច​ចាប់​យក​មក​អប់រំ​នាំ​ខាត​ពេល​ខាត​វេលា ។

រឿង​បំពុល​ដោយ​សំឡេង គឺជា​ប្រធានបទ​ក្តៅ​មួយ ដែល​ជជែក​គ្នា​ច្រើន ហើយ​ក៏​មាន​អ្នកគាំទ្រ និង​អ្នក​ជំទាស់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ អ្នកគាំទ្រ​ទំនងជា​មាន​ច្រើន ។ រឿង​នេះ បាន​អនុវត្ត​មក​ជា​យូរ​ដែរ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អស់ ហើយ​នៅ​តែ​មាន​អ្នក​ដែល​យក​បំពង់​ស៊ី​ម៉ាំង​នេះ​ទៅ​កែ​ច្នៃ​បំពង​តម្លង់​គេ​តម្លង់​ឯង​ជា​បន្តបន្ទាប់ ។

តាម​ពិត​ទៅ​រឿង​កែ​ច្នៃ​ស៊ឺ​ម៉ាំង​នេះ វា​មិនមែន​ជា​អំពើ​ឧ​ក្រិ​.​ដ្ឋ​អី​ធ្ងន់ធ្ងរ​ទេ ។ ប៉ុន្តែ​វា​អាច​ជា​ផ្នែក​មួយ​នៃ​សណ្តាប់ធ្នាប់​សង្គម ។ ការ​ដែល​សមត្ថកិច្ច​ចុះ​ចាប់ និង​យក​មក​អប់រំ​នេះ គឺ​ដោយ​យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន់​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង កាលពី​ឆ្នាំ​២០២១ នៅ​ពេល​សម្តេច​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ផ្អែក​តាម​សេចក្តីណែនាំ​នោះ​ក៏​ឃើញ សមត្ថកិច្ច​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​មក ។ ហើយ​មក​ដល់​ពេល​នេះ​ខ្លះ​ក៏​បន្ត​ធ្វើ ទីតាំង​ខ្លះ​ក៏​បាន​លេច​ចេញ​ក្រុម​អ្នក​ដែល​ចូល​ចិត្ត​ច្នៃ និង​ធ្វើ​អ្វី​ខុស​គេ​នេះ​កម្រើក​ឡើង​វិញ ។ ទំនងជា​ក្រុម​អ្នក​ដែល​ចូល​ចិត្ត​កែ​ច្នៃ​បែប​នេះ​កម្រើក​ឡើង​វិញ ហើយ​ទើប​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​បាន​ចាប់ផ្តើម​អនុវត្ត​វា​ឡើង​វិញ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​តាម​បណ្ដា​ហាង​ជួសជុល​លក់​សម្ភារ​ម៉ូតូ និង​រថយន្ត ហាម​មិន​ឱ្យ​មាន​លក់ និង​តំឡើង ឬ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ និង​រថយន្ដ​គ្រប់​ប្រភេទ ។

មុន​នេះ​មួយ​ថ្ងៃ ពោល គឺ​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​ប្រី​ប្រាស់​ស៊ី​ម៉ាំង​បំពង់​សំឡេង​ខុស​លក្ខណ​បច្ចេកទេស​ចំនួន​១៣​គ្រឿង ។

បច្ចុប្បន្ន​កម្លាំង​នៃ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នកបើកបរ​ម៉ូតូ និង​តម្រូវ​ឱ្យ​ម្ចាស់​ម៉ូតូ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​មក​ដោះ​ដូរ ដើម្បី​ប្រគល់​ម៉ូតូ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​សមត្ថកិច្ច​អនុវត្ត​សកម្មភាព​លើ​បញ្ហា​បំពុល​សំឡេង​នេះ ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ក៏​មាន​អ្នកគាំទ្រ​ព្រោង​ព្រា​ធ ប៉ុន្តែ​ក៏​មាន​អ្នក​មក​តវ៉ា​ដែរ ។ ក្រុម​អ្នក​ដែល​តវ៉ា​នោះ គឺ​លើក​ឡើង​ថា វា​គួរតែ​អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ពីព្រោះ ច្បាប់ និង​លិខិត​បទដ្ឋាន​មិន​បាន​ហាមឃាត់​ការ​កែ​ច្នៃ​ទេ ប៉ុន្តែ គឺ​គេ​មាន​កំណត់​មាឌ​ដ្ឋា​ន​តាម​កម្លាំង​ម៉ាស៊ីន​តាម​ប្រភេទ​យានយន្ត​ជាដើម ។

សរុប​ទៅ គាំទ្រ ឬ​មិន​គាំទ្រ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​លើ​បញ្ហា​នេះ ប៉ុន្តែ​ប្រសិនបើ​កុំអោយ​មានការ​រំខាន កុំអោយ​មាន​បញ្ហា​កុំអោយ​មាន​ពិរុទ្ធភាព​ដែល​សមត្ថកិច្ច​ចាប់​នាំ​ឲ្យ​មានការ​តវ៉ា តាម​ផ្លូវច្បាប់​យូរ​ខាត​ពេល​ខាត​វេលា គួរតែ​កុំ​កែ​ច្នៃ​ទៅ​វា​ចប់​ហើយ ។ ម៉ូតូ​ក៏​ដោយ​រថយន្ត​ក៏​ដោយ ប្រសិនបើ​រោងចក្រ​គេ​តម្លើង​មក​យ៉ាងម៉េច គឺ​ប្រើ​បែប​នោះ​ទៅ​វា​ចប់​បញ្ហា​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ