ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញកូវីដ១៩នៅកម្ពុជា ដូច្នេះសូមបងប្អូនប្រយ័ត្ន

6 ម៉ោង មុន

ក្រសួងសុខាភិបាល​បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​ចំនួន​៦​ករណី ។ ដូច្នេះ សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ ។ ជំងឺ​កូ​វី​ដ​១៩…

ក្រសួងសុខាភិបាល​បានអោយ​ដឹង នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ​ថា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​ចំនួន​៦​ករណី ។ ដូច្នេះ សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ ។

ជំងឺ​កូ​វី​ដ​១៩ ហាក់ដូចជា កំពុង​កម្រើក​ឡើង​វិញ នៅ​ក្នុង​ប្រទេស​ថៃ និង​ពិភពលោក ។ ចំណែក​ក្រសួងសុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន អោយ​ប្រជាជន​កម្ពុជា​ទាំងអស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

របាយការណ៍​របស់​ក្រសួង​សុខ​ភិ​បាល​ក៏​បានអោយ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​កើត​កូ​វី​ដ​១៩​ចំនួន ១៣៩៣៥៣ ករណី និង​មាន​អ្នក​ស្លា​.​ប់​ចំនួន​ជាង​៣០០០​នាក់ ។

ទោះបីជា​ពេល​នេះ មិន​ទាន់​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ក្តី ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​វា​រាលដាល​ខ្លាំង​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ