ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្រុម​ឧក្រិ.ដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន ​ចាប់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​១០​នាក់ ​នៅ​ក្រុង​បា​វិត

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​វៀតណាម​០៨​នាក់​និង​ជនជាតិ​ចិន​០២​នាក់​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​និង​អាវុធ​ខ្លី​K59​ចំនួន​១​ដើម​គ្រាប់​២៩​គ្រាប់​នៅ​ក្រុង​បា​វិត ។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឈាន​ដល់​ការ​បង្ក្រាប​បាន​នេះ​ដោយអនុវត្ត​តាម​បទបញ្ជា​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី…


ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​វៀតណាម​០៨​នាក់​និង​ជនជាតិ​ចិន​០២​នាក់​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​និង​អាវុធ​ខ្លី​K59​ចំនួន​១​ដើម​គ្រាប់​២៩​គ្រាប់​នៅ​ក្រុង​បា​វិត ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឈាន​ដល់​ការ​បង្ក្រាប​បាន​នេះ​ដោយអនុវត្ត​តាម​បទបញ្ជា​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​បាន​ធ្វើការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ចំនួន​១០​នាក់ ជនជាតិ​វៀតណាម​០៨​នាក់ ស្រី​០១​នាក់​និង​ជនជាតិ​ចិន​ចំនួន​០២ នាក់ ប្រុស​។
+​ចាប់​យក​និង​ដកហូត​សម្ភា​រះ​វត្ថ​តាង​រួម​មាន​:

-សារធាតុ​ញៀន​សរុប​ទម្ងន់ ៧៧.៨១ ក្រាម

-សារធាតុ​មិន​ច្បាស់​ទម្ងន់ ២៤១.៥៣ ក្រាម

-កញ្ឆារ​ក្រៀម ទម្ងន់ ០.៧១ ក្រាម

-ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ០៣ គ្រឿង

-អាវុធ​ខ្លី​ម៉ាក​K59 មួយ​ដើម គ្រាប់​២៩ គ្រាប់

-ទូរ​សព្ទ័​ចំនួន ១៧ គ្រឿង

-​ម៉ូតូ ០២ គ្រឿង ព្រមទាំង​ឧបករណ៍ សម្ភារ​មួយ​ចំនួន​ទៀត​។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​លោក​ចៅក្រម​បាន​ចេញ​ដិ​កា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ