ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ទូ​កុងតឺន័ររបស់កងដឹកជញ្ជូន (M70) ក្រឡា.ប់នៅរង្វង់មូលគល់ផ្លូវល្បឿនលឿនចា.ក់ប្រេងម៉ាសុីនចោលរាប់សិបកេស

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កង​ដឹក​ជញ្ជូន (M70) មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ដឹក​ទូ​កុងតឺន័រ​ហើយ​មាន​ផ្ទុក​ប្រេងម៉ាស៊ីន​ម៉ាក G2000 រាប់​សិប​កេស​ពីលើ​ដំបូល​ទូ​កុងតឺន័រ​នោះ​ថែម​ទៀត ។ ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល​គល់​ផ្លូវ​ល្បឿន​លឿន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កង​ដឹក​ជញ្ជូន (M70) មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ដឹក​ទូ​កុងតឺន័រ​ហើយ​មាន​ផ្ទុក​ប្រេងម៉ាស៊ីន​ម៉ាក G2000 រាប់​សិប​កេស​ពីលើ​ដំបូល​ទូ​កុងតឺន័រ​នោះ​ថែម​ទៀត ។

ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល​គល់​ផ្លូវ​ល្បឿន​លឿន ពុំ​ដឹង​ជា ​យ៉ាងម៉េច ស្រាប់​ឃ្លេងឃ្លោង​រួច​ក៏​ក្រឡា​.​ប់​ភី​.​ង​ចា​.​ក់​ប្រេង​ចោល​ពេញ​ផ្លូវ​តែ​ម្ដង ។

ក្នុង​ពេល​នោះ មហាវិថី​ឈ្នះ​ឈ្នះ​នេះ​មានការ​ធ្វើ​ចរាចរ​ដ៏​មមាញឹក​ពី​សំណាក់​យានយន្ត​តូច​ធំ​គ្រប់​ប្រភេទ ប៉ុន្តែ​សំណាងល្អ​ណាស់​ដែល​រថយន្ត​នេះ​ពុំ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ ។ ដោយឡែក អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​និយាយ​ថា ខ្លួន​បើក​គេច​ចេញពី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​នៅ​ខាង​មុខ​ទើប​ក្រឡា.ប់​បែប​នេះ ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​រង្វង់​មូល​គល់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រេ​អ៊ី ក្បាល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02-3-2365 ចំណែក​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទូ​កុងតឺន័រ​ពាក់​ស្លាក​លេខ 1590 ភព​៤ ជា​កង​របស់​ដឹក​ជញ្ជូន (M70) ហើយ​មាន​ផ្ទុក​ប្រេងម៉ាស៊ីន​ម៉ាក G2000 រាប់​សិប​កេស​ពីលើ​ដំបូល​ទូ​កុងតឺន័រ​នោះ ហើយ​គ្រប​ក្រណាត់​កៅស៊ូ​តង់​ជិត​ថែម​ទៀត​ផង ។

ប្រជាពលរដ្ឋ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​១​គ្រឿង​ខាងលើ​ បាន​បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា​ យ៉ាងម៉េច​ទេ ស្រាប់តែ​មាន​សភាព​ឃ្លេងឃ្លោង រួច​ក៏​ក្រឡា.ប់​ភឺ.​ង​ចា.ក់​ប្រេងម៉ាស៊ីន​ដែល​ផ្ទុក​នៅ​ពីលើ​ដំបូល​ទូ​កុងតឺន័រ​នោះ​ចោល​ពេញ​ដី​តែ​ម្ដង ។

ពេល​នោះ នៅ​តាម​ផ្លូវ​ខាងលើ មាន​យានយន្ត​តូច និង​ធំ​ធ្វើ​ដំណើរ​ជាប់​មិន​ដាច់ ប៉ុន្តែ​សំណាងល្អ​ខ្លាំង​ណាស់​ ដោយ​រថយន្ត​នេះ​ក្រឡា​.​ប់​ខ្លួនឯង​ ពុំ​បាន​សង្កត់​លើ​អ្នក​ជិះ​ម៉ូតូ ឬ​រថយន្ត​ផ្សេង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ។ ពុំ​មាន​នរណា​បានដឹង​ថា នៅ​ក្នុង​ទូ​កុង​តឺ​ន៍រ​នោះ មាន​ផ្ទុកទំនិញ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ​បើ​តាម​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​ បាន​ប្រាប់​គេឯង​ថា នៅ​ក្នុង​ទូ​កុងតឺន័រ​នោះ​ពុំ​មាន​អីវ៉ាន់​ឡើយ គឺ​មាន​តែ​សំបក​ទូ​ទទេ​ប៉ុណ្ណោះ តែ​បាន​ផ្ទុក​ប្រេងម៉ាស៊ីន​នៅ​ពីលើ​ដំបូល​ទូ​កុងតឺន័រ ។

នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​បើកបរ​រថយន្ត​នេះ ចេញពី​ច្រកព្រំដែន​កម្ពុជា ថៃ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​គេច​ចេញពី​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ដែល​នៅ​ខាង​មុខ រួច​ក៏​បណ្ដាល​ឲ្យ​ឃ្លេងឃ្លោង​ហើយ​ក្រឡា​.​ប់​បែប​នេះ​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខាង​តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​កាន់​ទីនោះ ។ ប៉ុន្តែ​ពុំ​បានដឹង​ថា ដោះស្រាយ​របៀប​ណា​នោះ​ទេ ចំណែក​ខាង​កង​ដឹក​ជញ្ជូន​(M)​ខាងលើ​បាន​យក​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​តូច​ធំ​ផ្សេង​ទៀត ទៅ​ដឹក​យក​ប្រេងម៉ាស៊ីន​នោះ​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ